CamNews

តារា 

កែវ នីសា បុរសនៅអាមេរិក ធានាចិញ្ចឹម តែនាងមិនទាន់ អើពើ

ភ្នំពេញ៖ អ្នកមេម៉ាយសាច់សដូចបណ្តូលចេក កែវ នីសា ជាតារាសម្តែងមួយរូប ដែលមានឈ្មោះ
បោះសំឡេងយ៉ាងខ្លាំង នៅក្នុងពិភពសិល្បៈក្នុងស្រុក។ មិនតែប៉ុណ្ណោះ នាង ក៏ជាតារាសម្តែងមួយ
រូប ដែលនិយមបង្ហាញភាពសិចស៊ីរបស់ខ្លួន ឲ្យមហាជន ក៏ដូចជាទស្សនិកជនបានឃើញជាញឹក
ញាប់ មិនចាញ់តារាសម្តែង នាង កុល ដាវី និង ឆៃ លីដាឡែន ប៉ុន្មានឡើយ ។

មួយរយៈចុងក្រោយនេះ មហាជនក៏ដូចជាអ្នកតាមដានសង្គមសិល្បៈសង្កេតឃើញថា តារាសម្តែង
មេម៉ាយក្តៅស្រួយរូបនេះ ហាក់ទទួលរងព័ត៌មានបោកបក់មកលើនាង ពីមួយរឿងទៅមួយរឿងមិន
ចេះចប់មិនចេះហើយ ទាល់តែសោះស្ទើរ ធ្វើឲ្យអ្នកចង់ដឹងពីសកម្មភាព ក៏ដូចជាជីវិតឯកជនរបស់
នាង តាមដានជាបន្តបន្ទាប់ ។

ជាក់ស្តែងដូចជា ពេលកន្លងទៅថ្មីៗនេះ កែវ នីសា ត្រូវបានបណ្តាញសារព័ត៌មាន ក្នុងស្រុកមួយ
ចំនួនចុះផ្សាយថា នាងមានឧកញ៉ា ទ្រព្យស្តុក មានឥទ្ធិពលម្នាក់ បានពេញចិត្ត និងតាមស្រឡាញ់
នាង ។ មិនតែប៉ុណ្ណោះក៏មានពាក្យលេចឮថា តារាសម្តែងចូលចិត្តសម្ញែងដើមទ្រូងដ៏ទ្រលុកទ្រលន់
រូបនេះ បានទទួលកាដូរថយន្តពីឧកញ៉ាថែមទៀតផង ។

ប៉ុន្តែជុំវិញការលេចឮទាំងនេះ ត្រូវបានស្ងប់ស្ងាប់បាត់សូន្យឈឹងរួចទៅហើយ បន្ទាប់ពីតារាសម្តែង
និងជាពិធីការិនីសម្បូរមន្តស្នេហ៍ កែវ នីសា បានចេញមុខបដិសេធ ចំពោះព័ត៌មានមិនពិតប្រាកដ
ទាំងនោះ ។ តែអ្វីដែលមហាជនចាប់អារម្មណ៍សារជាថ្មីនាពេលនេះ គឺត្រង់ថា ខណៈនាងកំពុងតែ
សម្តែង នៅលើទឹកដីសហរដ្ឋអាមេរិក ដែលជាប្រទេសសម្បូរដុល្លារនោះ ស្រាប់តែមានប្រភពមួយ
ដែលនៅកៀកកិតស្និទ្ធនាង នៅសហរដ្ឋអាមេរិកបានបង្ហើបប្រាប់ LookingTODAY តាមរយៈសារ
អេឡិចត្រូនិចថា តារាសម្តែងសាច់សខ្ចី កែវ នីសា មានបុរសជាច្រើននាក់ បានពេញចិត្តនិងសុំស្រ
ឡាញ់នាង យកមកធ្វើជាគូគាប់ភ្ជាប់ទ្រូង និងថែមទាំងធានាចិញ្ចឹមនាង ឲ្យរស់នៅបានស្រួលទៀត
ផង ។

ប្រភពដដែលបានបង្ហើបប្រាប់ឲ្យដឹងទៀតថា " នីសា ពិតជាមានបុរសពេញចិត្ត និងតាមស្រឡាញ់
ច្រើនមែន តែនាងមិនដែលគិតគូ ឬរវីរវល់ជាមួយនោះទេ ពោលគឺនាងគិតតែធ្វើការងារសម្ដែងតែ
មួយមុខគត់ប៉ុណ្ណោះ " ៕

Looking Today

Looking Today

Looking Today

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: keo nisa entertainment khmer star