ព័ត៌មានកីឡា៖ ក្រុមបិសាចក្រហម Manchester United បានវិលត្រឡប់បកក្រោយ យ៉ាងលឿនខណៈដែលបំណងប្រាថ្នារបស់ក្រុម ត្រូវបានបដិសេធ យ៉ាងម៉ឺងមាត់ ពីភាគី ។
Manchester United បានជាប់ចិត្ដលើ កីឡាករខ្សែការពារជនជាតិប្រេស៊ីល របស់ក្រុម Paris Saint-Germain ឈ្មោះថា Marquinhos ហើយក៏សម្រេចចិត្ដ ស្នើសុំការជួបប្រជុំ ចរចាពីទីផ្សារផ្ទេរចូល Man United ក្នុងតម្លៃក្នុងតម្លៃខ្លួន ៤៥ លានយូរ៉ូ ប៉ុន្ដែ ត្រូវទទួលការបដិសេធច្រានចោល ទាំងស្រុងពី PSG ។
Marquinhos វ័យ ២០ ឆ្នាំត្រូវបានសារព័ត៌មានអន្ដរជាតិ ចុះផ្សាយថា កីឡាករ ខណៈដែលកំពុងឈរជើងក្នុងក្រុម បច្ចុប្បន្ន គឺមិនសូវមានឱកាសបង្ហាញពីសមត្ថភាពនោះទេ ដោយហេតុចាប់តាំងពីក្រុម បានផ្ទេរ ជើងចូលមកថ្មីមួយទៀត គឺ David Luiz មកពីក្រុម Chelsea ។ ដោយមើលឃើញដូច្នោះ តាមការយល់របស់ Man Utd ទំនងជាក្រុម និង មិនរក្សាទុក កីឡាករ បន្ដទៀតឡើយ ទើបសម្រេចចិត្ដ បង្កើតការទាក់ទង ផ្ទេរចេញ ក្នុងតម្លៃ ដែលហ៊ាន គឺ ៤៥ លានយូរ៉ូ ប៉ុន្ដែលទ្ធផលគឺត្រូវបរាជ័យ។
Manchester United បានចំណាយពេលដល់ទៅ ១ ថ្ងៃដើម្បីចរចារឿងនេះ ប៉ុន្ដែដៃគូរមិនយល់ព្រម ហើយមិនត្រឹមតែប៉ុណ្ណោះ តាមការបង្ហាញរបស់ PSG ពីលើហ្នឹងទៀតនោះ ក្រុមមានបំណង ចង់ពង្រីកកិច្ចសន្យាចាស់ជាមួយ កីឡាករថែមទៀត ផងប៉ុន្ដែត្រូវ កីឡាករបដិសេធ និងបំណងប្រាថ្នាមួយនេះ ។ តាមការសង្កេតឲ្យដឹង កីឡាករ ក៏មិនទំនងនិងរក្សាជើងនៅក្រុមនេះ បានយូផងដែរ គ្រាន់ពេលវេលាមិនទាន់មកដល់ ។
សូមបញ្ជាក់ឡើងវិញថា ចំពោះបញ្ហាដែលក្រុម មិនយល់ព្រមនឹងផ្ទេរកីឡាករចេញ គឺមិនមានការបកស្រាយ រឺអំណះអំណាងណាបានបញ្ជាក់ឡើយ ថាតើបណ្ដាលមកពីតម្លៃថោក ឬមួយយ៉ាងណានោះទេ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ squawka