CamNews

តារា 

សមាជិកក្រុម Girl's Day ម្នាក់សន្លប់ នៅលើឆាកតន្រ្តី M! Countdown ម្សិលមិញនេះ

Girl's Day ក្រុមចំរៀង នារីសមាជិក ៤ រូបដែលបាន ខិតខំប្រឹងប្រែង រសាត់អណ្តែត ក្នុងពិភព KPOP ប៉ុន្មានឆ្នាំ ចុងក្រោយនេះ ទើបតែជោគជ័យ ខ្លាំងជាមួយនិង បទថ្មី " Something " នេះឯង ។ ដោយ សារទើបតែ ទទួលបាន ជោគជ័យ លើសពីការ ស្មានលើកទី ១ ពួកគេ ខិតខំប្រឹងប្រែង យ៉ាងខ្លាំង ។



ដោយសារតែ ការខិតខំ ប្រឹងប្រែង ហួសកំរិត នេះបាន ធ្វើអោយ សមាជិកនាង Hyeri សន្លប់លើ ឆាកតន្ត្រី M! Countdown កាលពី ម្សិលមិញនេះ បន្ទាប់ពីការ សំដែងចប់ភ្លាម ។ Hyeri ត្រូវបានគេ បញ្ជូនទៅ មន្ទីពេទ្យ ដើម្បីសង្គ្រោះ បន្ទាន់ភ្លាមៗ ផងដែរ ។



ខាងផលិតកម្ម Dream Tea បាននិយាយថា Hyeri មានជំងឺ ផ្តាសសាយ ដែលខាងផលិតកម្ម បាន ឃាត់អោយ នាងសំរាកដែរ តែនាងមិនព្រម នាងចង់សំដែង រហូតដល់នាង នឿយហត់ ដល់សន្លប់ ដូចនេះ ។ ឥលូវនេះ អការះ របស់នាង បានធូរស្រាល ហើយតែនាង ប្រហែលជា មិនអាចសំដែង នៅឆាក Music Bank នៅល្ងាចនេះទេ ៕


ប្រែសម្រួល ៖ លីលី
ប្រភព ៖ allkpop 


Tags: kpop idol star singer group band girl's day hyeri