ព័ត៌មានអន្តរជាតិ ៖ ក្រោយពីបានដកស្រង់ សម្តីមន្រ្តីផ្លូវការ ទំព័រសារព័ត៌មានរដ្ឋចិន ស៊ិនហួរ បាន ចេញសម្រង់អត្ថបទសារព័ត៌មាន អោយ ដឹងថា យន្តហោះចម្បាំង យោធា មួយគ្រឿង ខណៈពេល កំពុងចេញប្រតិបត្តិការ ហ្វឹកហ្វើននោះ បានធ្លាក់ និងផ្ទុះឆេះ នៅឯភាគកណ្តាលប្រទេស មីយ៉ាន់ម៉ា
M29 យន្តហោះចម្បាំងយោធា បានឆាបឆេះ យ៉ាងសន្ធោសន្ធៅ ក្រោយពីបានធ្លាក់ចំ ដីស្រែមួយ កន្លែង ជិតទីប្រជុំជន Myothit វេលាម៉ោង ៨ និង ៣០ នាទីព្រឹក (ម៉ោងក្នុងស្រុកប្រទេសមីយ៉ានម៉ា)
បញ្ជាក់ ៖ រូបភាពនេះ គ្រាន់តែជារូបភាពឯកសារ តែប៉ុណ្ណោះ
គួរបញ្ជាក់ថា មន្រ្តីយោធា ពីរនាក់ ដែលមានវត្តមាននៅលើយន្តហោះខាងលើ បានរួចផុតពីសេចក្តី ស្លាប់ ពោល គ្រាន់តែបានទទួលរងរបួស ក្រោយពីគាត់បានភៀសខ្លួន ដោយគ្រលាស់ ឆ័ត្រយោង គ្មានសេចក្តីរាយការណ៍ ថាមានករណីគ្រោះថ្នាក់ធ្ងន់ធ្ងរ ក្នុងករណីធ្លាក់ យន្តហោះលើកនេះនោះទេ ស្របពេលដែល ពុំមានសេចក្តីរាយការណ៍ ពីព័ត៌មានលម្អិត នៃការធ្លាក់នៅឡើយទេ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ