ថ្ងៃមួយ មានបុរសម្នាក់ បានទៅសុំការងារធ្វើនៅ ហាងលក់ទំនិញ មួយកន្លែង បន្ទាប់មក
ម្ចាស់ហាងសួរ៖ តើប្អូន មានបទពិសោធន៏ លក់ដូរដែរ ឬទេ? 
បុរស៖ ខ្ញុំមានច្រើនណាស់, ហេតុនេះទើបខ្ញុំមានលុយចាយដល់សព្វថ្ងៃ!
ម្ចាស់ហាងសួរ៖ ធ្លាប់លក់ដូរ អ្វីខ្លះ? 
បុរស៖  ខ្ញុំធ្លាប់ លក់ឡាន លក់ផ្ទះ   រួចជាបន្តបន្ទាប់លក់ម៉ូតូ  ហ្គីតា   លក់ខោអាវប្រពន្ធ 
បើកុំតែពូកែលក់ដូរចឹង ម្ល៉េះខ្ញុំដាច់ពោះស្លាប់បាត់ទៅហើយ!
ម្ចាស់ហាងសួរ៖ ប្អូនពិតជា មានបទសោធន៍ល្អៗ ច្រើន ណាស់ ដូច្នេះហើយ  ហាងបង
មិនសាកសម នឹង ប្អូនទេ!
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke