ព័ត៌មានកីឡា៖ ជំនួបប្រកួតរវាង Chelsea នឹង PSG បានសម្រេចចប់សព្វគ្រប់អស់ទៅហើយ នៅឡើយតែជំនាប់ពាក្យសម្ដី របស់ខ្សែប្រយុទ្ធ PSG ដែលត្រូវបានអាជ្ញាកណ្ដាលពិន័យកាតក្រហម ខណៈពេលនៃការប្រកួតទើបតែបាន ៣០ នាទី ដោយការប៉ះទង្គិចគ្នាជាមួយ Oscar ។
Zlatan Ibrahimovic ខ្សែប្រយុទ្ធ PSG ដែលត្រូវបានអាជ្ញាកណ្ដាលពិន័យកាតក្រហម បានចោលពាក្យសម្ដីមកកាន់ក្រុម Chelsea ថា កីឡាករ Chelsea ទាំងអស់ ធ្វើចរិកលក្ខណៈដូចជាកូនក្មេង មិនទាន់បាត់ហៀសំបោរយ៉ាងអញ្ចឹង ខណៈដែលកីឡាករបានប៉ះទង្គិចគ្នាជាមួយ Oscar ហើយពួកគេចូលមក ហំព័ទ្ធមូលមីជុំវិញកីឡាករ ធ្វើឲ្យគាត់មានអារម្មណ៍ថា ដូចជាមានក្មេងជាច្រើនយំទារបាយស៊ី នៅក្បែខ្លួន។ ឥរិយាបទបែបនេះ ធ្វើឲ្យគាត់ហួសចិត្ដនឹងថ្លែង ដោយហេតុគាត់មិនដឹងថា គាត់គួតែខឹង រឺសប្បាយទៅវិញទេ ដោយមើលឃើញដូច្នោះ ហើយខណៈកំពុងតែឡោមព័ទ្ធជុំវិញនោះ គាត់ក៏មិនដឹងដែរថាអាជ្ញាកណ្ដាល ពិន័យគាត់លើកំហុសអ្វីដែរ ។ ប៉ុន្ដែមិនជាថ្វីនោះទេ ដោយសម្រេចការប្រកួតទាំងស្រុង PSG នៅតែជាអ្នកទទួលបានជោគជ័យដដែល ។ ហើយនេះក៏ជាមោទនភាពដ៏ថ្លៃថ្លា ដោយក្រុមរបស់គាត់ សម្រេចជោគជ័យ ត្រឹមតែសមាជិក ១០ នាក់ ។
គូរបញ្ជាក់ផងដែរថា ការពិន័យកាតក្រហម Zlatan Ibrahimovic ត្រូវ Uefa សម្រេចដកបេក្ខភាពប្រកួត ក្នុងជើងទីមួយនៃ ការប្រកួត League របស់ប្រទេសបារាំង ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី