CamNews

តារា 

អាមេរិកដាក់ Justin Bieber នៅក្នុងបញ្ជីស្បែកខ្មៅហើយ

កាលពីប៉ុន្មាន ថ្ងៃមុន យើងបានដឹង ហើយថា សេតវិមាន សហរដ្ឋអាមេរិក ត្រូវបាន ប្រជាជនច្រើន ជាង ១ ម៉ឺននាក់ ចុះឈ្មោះអោយ រដ្ឋាភិបាល ដេញនិងដក សញ្ជាតិអាមេរិក ចេញពីខ្លួន តារាចំរៀង វ័យក្មេង Justin Bieber ។ ឥលូវនេះ យើងអាចឃើញ ចំណាត់ការ ខ្លះហើយពី អាមេរិក ។ 

0131-justin-bieber-tmz

ថ្ងៃដក ដង្ហើមចេញចូល ដ៏ស្រួលរបស់ Justin Bieber នៅអាមេរិក របស់ Justin Bieber ត្រូវបានគេ កាត់ចេញហើយ ។ យើងបានទទួល ព័ត៌មានពី TMZ ថាអាមេរិក បានដាក់ Justin Bieber នៅបញ្ជី ស្បែកខ្មៅ ដែលត្រូវតែ មានការឃ្លាំមើល និងត្រួតពិនិត្យ រៀងរាល់ពេល ដែលតារាចំរៀង ម្នាក់នេះ ចូលមកក្នុង ប្រទេសអាមេរិក ។ នេះបាន ន័យថា Justin Bieber នឹងត្រូវប៉ូលិស ឆែកឆេរ នឹងសួរ សំនួរបែបធុញថប់ មុនពេលចេញ ពីអាមេរិក និងចូលអាមេរិក ។


គួរបញ្ជាក់ផង ដែរថា កាលពីថ្ងៃ សុក្រ សប្តាហ៍មុន Justin Bieber បានហោះហើរ ចេញពី​ កាណាដា ដែលជាស្រុក កំណើតរបស់គេ មកកាន់ ព្រលានយន្តហោះ រដ្ឋ New Jersey ប៉ូលិសបាន ឆែកឆេរ យន្តហោះ និងឥវ៉ាន់របស់ Justin ហើ់យឃាត់រូបគេ ទុកប្រមាណ ១ ម៉ោងជាង ទើបអោយចេញ ៕

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ TMZ 


Tags: star singer justin bieber us custom canada new jersey