CamNews

កំសាន្ត 

តារាស្រីល្បីៗ៣ដួង ភ្ញាក់ផ្អើលខ្លាំង ក្នុងថ្ងៃពិសេស

ភ្នំពេញ៖ តារាល្បីៗក្នុងប្រទេសកម្ពុជា មានរូបសម្រស់ស្រស់សោភា និង កេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង នាបច្ចុប្បន្នចំនួន៣ដួង ត្រូវបានអ្នកគាំទ្រ ក៏ដូចជាក្រុមគ្រួសារ ធ្វើឲ្យភ្ញាក់ផ្អើលជាខ្លាំង មុនពេលថ្ងៃខួបកំណើតរបស់ខ្លួនមកដល់ ដែលពួកគេម្នាក់ៗសុទ្ធត្រូវបានធ្វើរំភើប ស្ទើរស្រក់ទឹកភ្នែក ។ តារាទាំងបីដួងនោះ រួមមាន កញ្ញា ពេជ្រ សូលីដា ហៅជីជី ជាពិធីការិនីល្បី និងស្រស់ស្អាតរបស់ទូរទស្សន៍ ស៊ីធីអីន ទី២អ្នកនាង ចាន់ កែវនិមល ពីធីការិនីហង្សមាស និង អ្នកនាង ពេជ្រ សោភា តារាចម្រៀងស្រី ដ៏ល្បីល្បាញ ក្នុងផលិតកម្មហង្សមាស និងជាអ្នកនិពន្ធម្នាក់ផងដែរ ។

នៅយប់ថ្ងៃសៅរ៍ បន្ទាប់ពីវិលត្រឡប់មកពីធ្វើជាធីពីការិនីក្នុងកម្មវិធីរាត្រីកំសាន្ត របស់ស្ថានីយទូរទស្សន៍ ស៊ីធីអិន នាងជីជី ត្រូវបងស្រីរបស់នាង គឺ ពេជ្រ សិរីរ័ត្ន រៀបចំខួបកំណើត ក្នុងផ្ទះផ្ទាល់តែម្ដង មានលក្ខណៈ ធំដុំមិនធម្មតាទោះធ្វើនៅផ្ទះ ជាមួយគ្រួសារក៏ដោយ។ ពេជ្រ សិរីរ័ត្ន មិនត្រឹមតែរៀបចំ ខួបកំណើតឲ្យប្អូនស្រីទេ តែក៏មានជាកាដូផ្សេងៗ ធ្វើឲ្យ ជីជី រំភើបស្ទើរស្រក់ទឹកភ្នែក មុនរាត្រីខួបកំណើតរបស់នាង ។

ពីធីការិនីដ៏ល្បីល្បាញ របស់ Cambodia IDOL អ្នកនាង ចាន់ កែវ និមល ត្រូវបានគេប្រារព្ធខួបឲ្យនាង ដល់ទៅពីរដង គឺក្នុងរាត្រីថ្ងៃសៅរ៍ ជាមួយ កញ្ញា សុគន្ធ នីសា និងមិត្តមួយចំនួន រួមមានទាំងកាដូ ថ្លៃៗផងដែរ ។ ក្រៅពីនេះក្នុងរាត្រីថ្ងៃអាទិត្យ កន្លងទៅអ្នកនាងត្រូវលោក ឆន សុវណ្ណរាជ កំពូលតារាចម្រៀងយុវវវ័យ ធ្វើខួបឲ្យអ្នកនាង លើឆាកតន្ត្រី នៃការតាំងពិព័រណ៍ផលិតផលថៃ ផងដែរ ។

ដោយឡែក អ្នកនាង ពេជ្រ សោភា តារាចម្រៀងស្រី ដែលមានប្ដីជាអ្នកមាន ត្រូវបានអ្នកគាំទ្រប្រមាណជា៣០នាក់ ធ្វើខួបកំណើតឲ្យនាងមុន២ថ្ងៃ ក្នុងហាងតែគុជមួយកន្លែង ដែលពួកគេបានរៀបចំ អ្វីៗយ៉ាងប្រណិត ធ្វើឲ្យ ពេជ្រ សោភារំភើបជាងឆ្នាំមុនៗ ព្រោះពួកគេ បានរៀបចំឲ្យនាង យ៉ាងល្អឥតខ្ចោះ ៕


ផ្តល់សិទ្ធដោយ​ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh