កាលពីថ្ងៃទី ៩តុលា នៅលើស្ពានថ្មើរជើងមួយក្នុងខ័ណ្ឌ Yuexiu ក្រុង Guangzhou នៃខេត្ត
Guangdong គេឃើញមានបុរសម្នាក់ មានវ័យចំណាស់បន្ដិច អង្គុយនៅក្បែរបង្កាន់ដៃស្អាន
ជាមួយនឹងបដាមួយសរសេរថា "លក់ជើង ម្ខាងតម្លៃ ៣ម៉ឺនដុល្លារ"។
ប្រភពព័ត៌មានបានអោយដឹងថា បុរសម្នាក់ដែលបានធ្វើអោយមានការភ្ញាក់ផ្អើល នៅកណ្ដាល
ស្ពាននោះ មានត្រកូល Cheng អាយុ ៥០ឆ្នាំ។ តាំងពីឆ្នាំ ២០០៧ ក្បាលជង្គង់របស់គាត់ត្រូវ
រងរបួសជាបន្ដបន្ទាប់ ដល់ទៅ ៧លើក និងត្រូវធ្វើការវះកាត់។ ប៉ុន្ដែក្រោយពីការវះកាត់ ក្បាល
ជង្គង់របស់គាត់កាន់តែដុនដាបឡើងៗ ដោយសារតែធ្វើការធ្ងន់។
ក្រោយមក គាត់ក៏បានធ្វើការតវ៉ាទៅកាន់មន្ទីរពេទ្យ ប៉ុន្ដែមិនទទួលបានដំណោះស្រាយអ្វីទាំង
អស់។ ចុងក្រោយ គាត់ក៏បានសម្រេចចិត្តលក់ជើងទាំងពីរនេះចោល៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14