CamNews

តារា 

វ៉ានីឡា បដិសេធថា សុខ ជំនោរ មិនបានជួយ​​យិតយោង ឲ្យក្លាយជា​តារាល្បី​ទេ

ភ្នំពេញ៖ តារាចម្រៀងស្រស់ស្អាត កញ្ញា វ៉ានីឡា ដែលត្រូវបានគេដឹងថា ជាប្អូនស្រីបង្កើតរបស់
កវីខកស្នេហ៍ សុខ ជំនោរ ជាតារាចម្រៀងថ្មីម្នាក់ កំពុងតែលេចធ្លោក្នុងផលិតកម្ម ភ្លេងរីខដ ។
បទចម្រៀងរបស់នាងមួយចំនួន ដែលបានចេញលក់លើទីផ្សារកន្លងមក ហាក់ទទួលបានការ
គាំទ្រ យ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយសារទឹកដមសំនៀង ក៏ដូចជាអត្ថន័យបទចម្រៀងប្លែក
គួរឲ្យចាប់អារម្មណ៍។

គ្រាន់តែភ្លេងលេងបទ "មនុស្សបងធុញ វិលវិញបានទេ" ដែលជាចម្រៀងឆ្លើយឆ្លងជាមួយបទ
"មាននាងក៏ធុញ គ្មានក៏ធុញ" របស់លោក ម៉ានិត សំឡេងទះដៃហ៊ោកញ្រ្ជៀវ បានលាន់ឮរំពង
ពេញស្ទូឌីយោរបស់ស្ថានីយទូរទស្សន៍ហង្សមាស ធ្វើឲ្យស្រីស្អាតច្រមុះស្រួច វ៉ានីឡា ញញឹម
បិទមាត់មិនជិត ព្រោះនាងទទួលបានគាំទ្រពីយុវវ័យ លើសការរំពឹងទុក ។

ជាការពិត តារាពន្លកថ្មីក្នុងផលិតកម្ម ភ្លេងរីខដ វ៉ានីឡា ត្រូវបានគេដឹងថា នាងជាប្អូនស្រីបង្កើត
របស់ កវីកម្សត់ស្នេហ៍ សុខ ជំនោរ តែគ្មានអ្នកណាម្នាក់ជឿថា នាងជាប្អូនស្រីបង្កើតរបស់ លោក
សុខ ជំនោរ ទេ ដោយសារមើលទៅខុសគ្នាដូចមេឃនឹងដី ព្រោះទម្រង់មុខអ្នកទាំងពីរនេះ មិន
ដូចគ្នាទេ ។

វ៉ានីឡា ហាក់ទទួលបានការលើកស្ទួយពិសេសជាងគេ ក្នុងផលិតកម្ម ភ្លេងរីខដ ដោយសារនាង
មានខ្នងបង្អែកក្រាស់ នឹង មានសមត្ថភាពសិល្បៈពីកំណើតស្រាប់ ធ្វើឲ្យអ្នករួមដំបូល ផលិតកម្ម
រួមជំនាន់ជាមួយគ្នា មានអារម្មណ៍ច្រណែន នាងមិនស្ទើរនៅឡើយ។

ជំនួបផ្ទាល់នៅស្ថានីយទូរទស្សន៍ ហង្សមាស ស្រីស្អាត វ៉ានីឡា បានរៀបរាប់ប្រាប់ LookingTODAY
ឲ្យបានដឹងថា នាងពិតជាប្អូនស្រី លោក សុខ ជំនោរ មែនតែនាងមិនមែនកូនពៅទេ។ នាងបន្តទៀត
ថា ថ្មីៗនេះ មានបទចម្រៀងចេញលក់ជាបន្តបន្ទាប់ ។ ប៉ុន្តែពេលចូលមកដល់ក្នុងទ្រនំមួយនេះនាង
មិនបានពឹងផ្អែកលើ បងប្រុសដែលជា អ្នកគ្រប់គ្រងក្នុងផលិតកម្ម ដើម្បីបានល្បីឈ្មោះនោះទេ
ដោយនាងបានដាក់ពាក្យតាម ហ្វេសប៊ុក និងធ្វើតេស្តសំឡេងដល់ទៅ ៦ដង ទំរាំក្លាយជាតារា
ចម្រៀងថ្មី ក្នុងផលិតកម្មថ្មីនេះ ពិតជាពិបាកខ្លាំងណាស់ ។

តាមការពិត លោក សុខ ជំនោរ មិនចង់ឲ្យប្អូនស្រីរបស់ខ្លួន ចូលប្រឡូកក្នុងពិភពសិល្បៈ ប៉ុន្មានទេ
តែ វ៉ានីឡា មានចំណាប់អារម្មណ៍ចង់ខ្លាំង ហើយក៏បណ្ដោយតែម្ដងទៅ ។ បន្ទាប់ពីស្ដាប់ការបក
ស្រាយ របស់ស្រីស្អាត វ៉ានីឡា កាន់តែបង្ហាញថា ពិតជាមាននិស្ស័យ នឹងសិល្បៈដូចបងប្រុសនាង
ខ្លាំងពិតមែន ហើយនាងប្រឹងប្រែង ដោយសមត្ថភាព មិនបានប្រើខ្សែទុយោ ជួយយិតយោង ដូច
អ្វីដែលទស្សនិកជនគិតនោះទេ៕

Looking Today

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: va nila entertainment pleng record singer khmer star