CamNews

កីឡាអន្តរជាតិ 

Brendan Rodgers អះអាងដោយក្ដីរំភើប ពីការសម្រេចចិត្ដរបស់ Sterling

ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំ​ ​ក្រុម​ Liverpool មានជំនឿជឿជាក់ថា Raheem Sterling និងមិនមានគម្រោង​រត់ចោល Liverpool ឡើយ​បើទោះបីជា មានការគាំទ្រ ពីបណ្ដាក្លឹបធំៗ ទាំងក្រៅ និង ក្នុងទឹកដីអង់គ្លេស​ក៏ដោយ ។ 

លោក Brendan Rodgers បានទទួចប្រាប់ដល់អ្នកសារព័ត៌មាន​ ថា រូបលោកអស់ក្ដីព្រួយ​បារម្មណ៍ ក៏ដូច​ជាជំនឿ​ជឿជាក់ថា Raheem Sterling នឹងរត់ចោល Liverpool ទៀតហើយ សម្រាប់រដូវកាលនេះ បើទោះ​បី​ជា​មានក្រុមជាច្រើន តាមលួងលោម ក៏ដោយក្ដី។ 

Raheem Sterling បានផ្ដល់កិច្ចសម្ភាសជាមួយអ្នកការសែត ប៊ីប៊ីស៊ី ដោយផ្ដោតសំខាន់ ទៅលើទម្រង់លេង​ច្រើនជាង ទម្រង់ទឹកប្រាក់​ដែល ក្រុមផ្សេងៗព្រមទាំង​ក្រុម របស់​ខ្លួនផ្ដល់ឲ្យ ។ មិនត្រឹមតែប៉ុណ្ណោះ សម្រាប់​កិច្ចសម្ភាស​មួយនេះ បានធ្វើឲ្យថ្នាក់ដឹកនាំក្រុម Livepool រំភើប ស្ទើរគាំងបេះដូង ក្រោយពីបានឮសម្ដីទាំង​​នេះ ដែលកីឡាករបានលើកឡើងថា គាត់ផ្ដោតសំខាន់ ចង់បំពេញមហិច្ឆិតាជោគជ័យជូនក្រុម សម្រាប់​ជ័យ​ជំនះខាងមុខនេះ។ ថ្វីត្បិតតែ Arsenal ក៏ដូចជាក្លឹបផ្សេងៗសុទ្ធតែជាក្លឹបល្បី ក៏ពិតមែន ប៉ុន្ដែអ្វី​ដែល​សំខាន់គឺ Liverpool ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ app.onefootball


Tags: Sport News Sterling Liverpool