វ៉ាស៊ីនតោន៖ មន្រ្តីក្រសួងរតនាគាជាតិអាមេរិក បាននិយាយនៅថ្ងៃសុក្រ ទី១៥ ខែមីនាថា
ខ្លួននឹងបញ្ជូនមន្រ្តី ផ្នែកទណ្ឌកម្មអន្តរជាតិ ទៅប្រទេសជប៉ុន សាធារណរដ្ឋកូរ៉េ និងប្រទេសចិន
សប្តាហ៍ក្រោយនេះ ដើម្បីពិភាក្សាអំពីប្រតិបត្តិការនៃការដាក់ទណ្ឌកម្ម ដើម្បីប្រឆំាងនឹងសារ-
ណរដ្ឋប្រជាធិបតេយ្យប្រជានិតកូរ៉េ (កូរ៉េខាងជើង) និងប្រទេស អ៊ីរ៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែរ
និងមីស៊ីលផ្លោង។
មន្រ្តីរតនាគារជាតិអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងមួយថា «អំឡុងពេលទស្សនកិច្ចនៅថ្ងៃ
ទី១៨ ដល់២២ ខែមីនា ឆាប់ៗខាងមុខនេះ លោក ដេវីដ ខូហិន អគ្គលេខាធិការរង ទទួលបន្ទុក
ភេរវកម្ម និងចារកម្មផ្នែកហិរញ្ញវត្ថុ នឹងផ្តោតទៅលើដំណើរនៃកិច្ចសហប្រតិបត្តិការ និងការប្រឹក្សា អំពីដំណើរការទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដើម្បីបង្អាក់កិច្ចខិតខំប្រឹងប្រែងរដ្ឋាភិបាល
ទីក្រុង ព្យុងយ៉ាង ក្នុងការបន្តសកម្មភាពសាយភាយនុយក្លេអ៊ែរ និងកម្មវិធីមីស៊ីលផ្លោង»។
គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន បានដាក់ចេញនូវទណ្ឌកម្មថ្មីទៀត ទៅលើ
ប្រទេសកូរ៉េខាងជើង និងតាមបណ្តាអង្គភាពរបស់ប្រទេសកុម្មុយនីសមួយនេះ បន្ទាប់ពីក្រុមប្រឹក្សា
សន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តជាឯកច្ឆ័នលើដំណោះស្រាយលេខ ២០៩៤ កាលពី
ថ្ងៃទី០៧ ខែមីនា ដោយបានថ្កោលទោសកូរ៉េខាងជើង បន្ទាប់ពីប្រទេសនេះ បាញ់សាកល្បង
នុយក្លេអ៊ែរជាលើកទីបីរបស់ខ្លួន កាលពីថ្ងៃទី១២ ខែមីនាមកនោះ។ ជាមួយគ្នានោះ លោក ខូហិន ក៏នឹងពិភាក្សាទៅលើការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច ប្រឆំាងនឹងប្រទេស អ៊ីរ៉ង់ផងដែរ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល