CamNews

ប្លែកៗ 

អោបគ្នាពីចម្ងាយ តាមរយៈចុច "Like" លើ Facebook

នៅពេលទទួលបានការចុច "Like" មួយនៅលើ Facebook ហើយអ្នកនៅតែមានអារម្មណ៍ថា
មិនគ្រប់គ្រាន់ នោះអាវរងាខាងក្រោមនេះគឺជាផលិតផលដ៏អស្ចារ្យសម្រាប់អ្នក។

ត្រូវបានរចនាឡើងដោយនិស្សិតម្នាក់នៅមន្ទីរស្រាវជ្រាវ MIT អាមេរិក ឈ្មោះ Melissa Chow
អាវរងានេះមានឈ្មោះថា “Like-A-Hug” គឺជាប្រភេទសម្លៀកបំពាក់ពិសេសដែលទាក់ទឹននឹង
គេហទំព័រសង្គម អនុញ្ញាតអោយអ្នកប្រើប្រាស់ ទទួលបានការអោបពិតៗ តាមរយៈ Facebook។



ថង់ដែលត្រូវបានគេបំពាក់នៅក្នុងអាវនេះនឹងប៉ោងឡើង នៅពេលទូរស័ទ្ទរបស់គេទទួលបាន
ការចុច "Like" ពីមិត្តណាម្នាក់ ឬការបន្ទាន់សម័យ(update) ណាមួយនៅលើ "Wall" របស់ទំព័រ
Facebook របស់ខ្លួន។



អ្នកបង្កើតផលិតផលនេះបានអោយដឹងថា ៖ "ប្រការនេះធ្វើអោយយើងមានអារម្មណ៍ថា មាន
ភាពកក់ក្ដៅ ការលើកទឹកចិត្ត ។ល។ នៅពេលទទួលបានការអោបដោយប្រយោល"។ វាក៏ធ្វើ
អោយមានភាពជិតស្និទ្ធ រវាងអ្នកដែលនៅឆ្ងាយពីគ្នា។


ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន ព័ត៌មានស្ដីពីតម្លៃរបស់អាវប្រភេទនេះ និងពេលវេលានៃការ
ផលិត និងដាក់លក់ក្នុងទីផ្សារ នៅមិនទាន់ត្រូវបានបង្ហើបអោយដឹងនៅឡើយ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14

Tags: hugge unbelievable Facebook