ព័ត៌មានអន្តរជាតិ ៖ ប្រទេសកូរ៉េខាងត្បូង នឹងរៀបចំសមយុទ្ធយោធា ទ្រង់ទ្រាយធំប្រចាំឆ្នាំជាមួយ សហ
រដ្ឋអាមេរិកដូចរាល់ដង បើទោះបីជាកាលពីពេលថ្មីៗនេះ ប្រទេសកូរ៉េខាងជើងបានដាក់ សំណើ អោយ សម្ព័ន្ធទាំងពីរបញ្ឈប់សកម្មភាពនោះតទៅទៀត ជាថ្នូរនឹងការផ្អាកធ្វើតែស្ត សាកល្បងអាវុធនុយ ក្លេអ៊ែរ ក៏ដោយ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញ ផ្សាយនៅថ្ងៃ ចន្ទ ទី១៩ ខែមករា ឆ្នាំ២០១៥ នេះ ដោយ ដកស្រង់ របាយការណ៍ដែលក្រសួងការពារជាតិ ផ្ញើ ទៅកាន់លោកស្រី ប្រធានាធិបតីកូរ៉េខាង ត្បូង ផាក គឺនហេ ថា សមយុទ្ធ “Key Resolve” ដែលត្រូវធ្វើឡើងនៅ ខែមីនា និង សមុទ្រ “Foal Eagle” ដែលនឹងប្រព្រឹត្ត នៅពាក់កណ្តាល ខែសីហា នោះ នឹងប្រព្រឹត្តជាធម្មតា។
ដោយឡែកសមយុទ្ធ “Ulchi Freedom Guardian” ដែលបញ្ជាតាមប្រព័ន្ធកុំព្យូទ័រនោះ ក៏នឹង ប្រព្រឹត្តទៅ ជាធម្មតា ដោយគ្មានការពន្យា ឬ ផ្អាកអ្វីដែរ។ នេះជាការសម្រេច រួមគ្នារវាងទីក្រុង វ៉ាស៊ីនតោន និង សេ អ៊ូល បើទោះបីជាទីក្រុងព្យុងយ៉ាង បានស្នើយ៉ាងទទូចឲ្យបញ្ឈប់សមយុទ្ធ ប្រចាំឆ្នាំទាំងអស់នោះ រួចខ្លួន នឹង តបស្នងវិញ ដោយផ្អាកបណ្តោះអាសន្ននៅកម្មវិធីនុយក្លេអ៊ែរ ក៏ដោយ។
គួរបញ្ជាក់ថា លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង បានថ្លែងនៅថ្ងៃចន្ទ នេះដែរថា ការរួបរួមរបស់កូរ៉េ គួរ តែ ត្រូវបានជម្រុញទៅមុខ ដោយពឹងផ្អែកលើសន្តិសុខជាគោល ដូច្នេការពង្រឹងវិស័យយោធារបស់យើង គឺឈរលើការពង្រីកវិស័យការពារជាតិរវាងសម្ព័ន្ធមិត្តកូរ៉េខាងត្បូង និង អាមេរិក ៕
ប្រភព ៖ ដើមអម្ពិល ស៊ិនហួរ និង ហ្គូហ្គល