CamNews

កីឡា 

ប្រាកដដែរទេថា Sir Alex Ferguson ពេញចិត្ដទេព្យកោសល្យរបស់ Alexis Sanchez ?

ព័ត៌មានកីឡា៖ យោងតាមការបកស្រាយរបស់គេហទំព័រ dailystar បានបង្ហាញថា លោក Sir Alex Ferguson គ្រូបង្វឹកប្រចាំនៅ Manchester United មានចំណាប់អារម្មណ៍នឹងខ្សែប្រយុទ្ធ របស់ Arsenal ហើយគ្រោងនិងចាបយក ឲ្យមុនពេល Manchester City សម្រេចចិត្ដ។ 

កីឡាករ Alexis Sanchez ខ្សែប្រយុទ្ធរបស់ Arsenal មិនទាន់ដឹងច្បាស់ពីព័ត៌មាននៅឡើយទេ ក្រោយ​ពី​បានលេចឮដំណឹងតៗគ្នាថា Sir Alex Ferguson ​ត្រៀមជើងស្កាត់មុខ Man City ដែលកំពុងតែស្ថិតក្នុង​កី្ដបំណងតែ​មួយ ថានិងបង្កើតកកិច្ចកុងត្រាជាមួយ Arsenal ផ្ទេរចេញនៅរដូវកាលនេះ ។ 

ប្រភពព័ត៌មានបានបន្ដទៀតថា កីឡាករ Alexis Sanchez ស្ថិតក្នុងការចង់បានរបស់ Ferguson តាំង​តែពីឆ្នាំ ២០១១ មក​ម្ល៉េះមុនពេលកីឡាករផ្ទេរចូលមក Becelona ។ ហើយ​ចូលដល់ឆ្នាំ ២០១៤ កីឡាករ​​ត្រូវ​ផ្ទេរចេញពី Barcelona ចូលមក Arsenal ។ ហើយខណៈពេលនេះ លោក នៅតែជាចូលចិត្ដ​ទេព្យ​កោសល្យ​កីឡាករដដែល ហើយក៏ត្រៀមកញ្ចប់ថវិការរួចជាស្រេចគឺ ២៦.៥ លានផោន មុនពេល​ Man City សម្រេចិត្ដ ។ 


 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ dailystar 


Tags: Sport News Alexis Sanchez Sir Alex Ferguson ​