CamNews

ព័ត៌មានជាតិ 

នារីវ័យ ១៧ឆ្នាំម្នាក់ ត្រូវក្មេងស្ទាវ៧នាក់ ចាប់រំលោភ ខណៈនាងកំដរម្តាយឈឺ នៅមន្ទីរពេទ្យ ស្រុកក្រូចឆ្មារ

ត្បូងឃ្មុំ ៖ នារីវ័យ១៧ឆ្នាំម្នាក់ ត្រូវក្រុមស្ទាវ ៧នាក់ ចាប់រំលោភបូក ខណៈនារីរងគ្រោះ ទៅដេកកំដរជំងឺ ម្តាយនៅមន្ទីរពេទ្យបង្អែក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីម៉ោងជាង ៧យប់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០១៤ ។ ហើយករណីនេះ ក្រោយពីកើតហេតុ សមត្ថកិច្ចបានស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យបាន ម្នាក់ ៦នាក់ទៀតរត់គេចខ្លួន ។

តាមមន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា នារីរងគ្រោះ មានអាយុ១៧ឆ្នាំ មានទីលំនៅភូមិទី៣ ឃុំព្រែក អាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ ដោយឡែក ជនសង្ស័យដែលសមត្ថកិច្ចបានចាប់ខ្លួន ឈ្មោះ ធឿន ធី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅក្នុងឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ។

បើតាមអភិបាលស្រុកក្រូចឆ្មារ លោក ស៊្រេង លី បានមានប្រសាសន៍ឲ្យដឹងថា ករណីខាងលើនោះ គឺ បែកធ្លាយ ពីមន្ត្រីអង្គការសម្មធម៌ ដែលមកធ្វើការនៅក្នុងមន្ទីរពេទ្យស្រុកក្រូចឆ្មារ ដែលបានឃើញភាព មិនប្រក្រតី ក្នុងអង្គហេតុខាងលើនោះ ទើបរាយការណ៍ប្រាប់សមត្ថកិច្ច បន្ទាប់មក ទើបសមត្ថកិច្ច នគរ បាលស្រុក បានបើកប្រតិបត្តការស្រាវជ្រាវ និងឈានទៅចាប់ខ្លួនជនសង្ស័យបានម្នាក់ ចំណែក ៦ នាក់ ទៀត បានរត់គេចខ្លួន ។

លោកអភិបាល បានឲ្យដឹងទៀតថា តាមការឆ្លើយបំភ្លឺរបស់នារីរងគ្រោះថា នៅយប់កើតហេតុ នាងបាន នៅជាមួយបុរសទាំង ៧នាក់នោះ ហើយអង្គុយជជែកគ្នា រហូតដល់ជិតភ្លឺ ទើបនាងឲ្យបុរសទាំងអស់ នោះ ជូននាងទៅកំពង់ដរ ឆ្លងទៅខាងឃុំស្រែវាល ក្នុងស្រុកស្ទឹងត្រង់ ។ លោក អភិបាលបានបន្ថែមថា នៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញ មានស្រោមអនាម័យប្រើរួចចំនួន ៥ផងដែរ។

លោកអភិបាល បានបញ្ជាក់ឲ្យដឹងទៀតថា នារីរងគ្រោះ រស់នៅក្នុងឃុំព្រែកអាជី ហើយនាងមកដេក កំដរម្តាយឈឺ នៅមន្ទីរពេទ្យបង្អែក ស្រុកក្រូចឆ្មារ ចំណែកក្រុមប្រុសៗ រស់នៅក្នុងឃុំក្រូចឆ្មារ ។ ហើយ ក្នុងការសាកសួរ នារីរងគ្រោះ បានស្គាល់ឈ្មោះ បុរសទាំងអស់នោះ គ្មានចន្លោះទេ មិនដឹងថា ស្គាល់ តាមរបៀបណា ព្រោះបើគិតពីសកម្មភាព គឺកើតឡើងនៅពេលយប់ ។ ប៉ុន្តែ យ៉ាងណាក៏ដោយ ក្នុង ករណីខាងលើនោះ សមត្ថកិច្ចនគរបាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ កសាងសំណុំរឿងបញ្ជូនទៅ តុលាការ ។ ដោយឡែក ចំពោះជនសង្ស័យ៦នាក់ទៀត សមត្ថកិច្ចបានស្គាល់ឈ្មោះអស់ហើយ និង រង់ចាំចំណាត់ការរបស់សាលាដំបូងខេត្តកំពង់ចាម ដើម្បីមានវិធានការបន្ត ។ ចំណែកនារីរងគ្រោះ ក្រោយពីកើតហេតុ អាការៈមានសភាពធម្មតា ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh