ព័ត៌មានកីឡា៖ រូបភាពជាច្រើនសន្លឹក ដែលបង្ហាញពី ប្រធានាធិបតី របស់ប្រទេសសហរដ្ឋអាមេរិក លោក Barack Obama ចូលរួមសម្ដែងការគួសម អបអរសាទរដល់ក្រុមក្លឹបកីឡាបាល់ទាត់ LA Galaxy ចំពោះជ័យជំនះក្រុមក្នុងការប្រកួតដណ្ដើមពានរង្វាន់មិត្ដភាព MLS Cup រដូវកាល ២០១៤ ខណៈដែលដឹកនាំដោយ កីឡាករ Robbie Keane ។
វត្ដមានដ៏ខ្ពង់ខ្ពស់បំផុត របស់ប្រធានាធិបតី សហរដ្ឋអាមេរិក បានចូលជូបសម្ដែងការត្រេកអរ ដល់ជោគជ័យលើការប្រកួតដណ្ដើមពានរង្វាន់មិត្ដភាព MLS Cup របស់ក្រុមកីឡាបាល់ទាត់ LA Galaxy ព្រមទាំងថតរូបជុំគ្នា យ៉ាងសប្បាយរីករាយ ជាមួយក្រុមកីឡាករ នៅក្នុងសេតវិមាន របស់លោក ក្នុងរដ្ឋធានី វ៉ាសិនតោន ។ ស្របពេលនៃការបង្ហាញរូបភាពដូច្នោះ ក្រុមកីឡាករ ពិតជាសប្បាយរីករាយនឹងឱកាសមួយនេាះជាខ្លាំង ហើយក៏ សូមធ្វើការអរគុណដល់ កីឡាករ Robbie Keane ព្រមទាំងថ្នាក់ដឹកនាំជាច្រើនទៀត ដែលតែងតែជួយផ្គត់ផ្គង់ និង ជ្រោមជ្រែងដឹកនាំការប្រកួតរហូត ទទួលបានលទ្ធផលល្អបែបហ្នឹង។
គូរបញ្ជាក់ឲ្យដឹងថា សមត្ថភាព និង ការសម្ដែងរបស់ ក្រុម LA Galaxy កាលពីពេលនេាះ ពិតជាខ្លាំង រហូតដល់មានការចាប់អារម្មណ៍ខ្ពស់ ពីប្រធានាធិបតីផ្ទាល់ ។ សម្រាប់ពេលនេះ រដូវកាល ២០១៥ វិញ តើក្រុមនៅតែមានប្រជាប្រិយភាពដូលពេលនេះដែរ ឬទេ?
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror