CamNews

កីឡាអន្តរជាតិ 

Man City ព្រួយបារម្មណ៍និងការចាកចេញរបស់ Frank Lampard នារដូវកាលថ្មីចូលមកដល់

ព័ត៌មានកីឡា៖ កីឡាករខ្សែបម្រើកណ្ដាលរបស់ក្លឹប New York City ដែលផ្ទេជើងចូលក្នុងទឹកដី Man City ក្នុង​លក្ខខ័ណ​ខ្ចីជើងត្រឹមតែមួយរដូវកាល ឥលូវកំពុងតែមានការស្វែងយល់ជជែកពិភាក្សាគ្នា សម្រាប់រដូវថ្មីត្រូវ​ចូល​​​មកដល់។ 

កីឡាករ​ជើងចាស់វ័យ ៣៦ ឆ្នាំ Frank Lampard មានជីវប្រវត្ដិកំសត់បន្ដិចហើយ ដោយកន្លងមក កីឡាករ​​ឧស្សាហ៍ត្រូវបានគេមើលឃើញថាក្រុម តែងតែផ្ទេរ​ទៅកាន់ក្រុមដ៏ទៃក្នុងលក្ខខ័ណខ្ចីជើង យ៉ាងណាមិញដូចជា​ពេលនេះជាដើម កីឡាករត្រូវ Man City ខ្ចីចូល ត្រឹមតែ ១ រដូវកាលប៉ុណ្ណោះហើយរហូតមកដល់ពេលនេះ គឺ​ជា​ពេលវេលាចុងក្រោយនៃការឈរជើងបន្ដ។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ បើយោងតាមការបកស្រាយរបស់​អ្នកការសែតបានរៀបរាប់ថា ថ្នាក់ដឹកនាំ Man City ពិតជាពេញចិត្ដនិងទេព្យកោសល្យ​របស់កីឡាករខ្លាំងណាស់​ហើយក៏មានចំណូលចិត្ដនឹងការចាយលុយជាច្រើនដើម្បីឲ្យកីឡាករនៅឈជើងបន្ដ ។ ហើយរឿងមួយវិញទៀត​ពេលនេះ Man City កំពុងតែមានប្រៀបប្រគៀកប្រកិតគ្នានឹង Chelsea ​ក្នុងតារាង Premier League ដោយមាន ​វត្ដមាន Frank Lampard ចូលរួមតាំងពីដើមរដូវកាល ។ 

ថ្នាក់ដឹកនាំក្រុមផ្ទាល់ លោក Pellegrini បានមានប្រសាសន៍ថា រួបលោកពិតជាមិនចង់បាត់បង់វត្ដមាន Lampard ពីក្រុមនោះទេ ហើយកីឡាករ Yaya Toure គឺទើបតែចាកចេញពីក្រុមទៅប្រកួតឲ្យក្រុមជម្រើស​ជាតិ​​ ដូច្នេះគ្មាន​មូលហេតុអ្វីដែលក្រុមត្រូវបាត់បង់ Lampard ម្នាក់ទៀតឡើយ ។ តែគ្រប់យ៉ាងវាជារឿង​មួយ​ដែល​ពិបាកថា Lampard ត្រូវទទួលការអនុញាតពីក្រុមចាស់​ឲ្យបន្ដ ដរាបណាចម្លើមិនទាន់បានបំភ្លឺ។ 

ប្រភពព័ត៌មានបន្ដទៀតថា Lampard ក៏រីករាយនឹងជីវិតនៅទឹកដី Man City ដែរ​ ហើយកីឡាករ ក៏រងចាំតែការ​អនុគ្រោះរបស់ថ្នាក់ដឹកនាំទាំង ២ យល់ព្រមសម្រេចនៅសបុត្រថ្មី​ដោយផ្ដល់អត្ថិភាពឲ្យបន្ដទៀត ។​ 


ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror 


Tags: Sport News Frank Lampard Man City