CamNews

ព័ត៌មានអន្តរជាតិ 

វេជ្ជបណ្ឌិតប្រេស៊ីល ជាប់ចោទ ពីបទសម្លាប់ មនុស្ស៧នាក់

RIO DE JANEIRO: វេជ្ជបណ្ឌិត ជនជាតិប្រេស៊ីល ជាប់ សង្ស័យពីបទសម្លាប់អ្នកជំងឺប្រាំពីរនាក់
ក្នុងមន្ទីរពេទ្យ ប្រទេសប្រេស៊ីលភាគខាងត្បូង ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត
សម្រាប់ជនរងគ្រោះជាង ៣០០ នាក់ផ្សេងទៀត។ នេះបើយោងតាមការលើកឡើង របស់ក្រុមអ្នក
ស៊ើបអង្កេត។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៣ បានឲ្យដឹងថា ក្រុមអ្នកស៊ើបអង្កេត
ដែលដឹកនាំ ដោយក្រសួងសុខាភិបាល លោក Mario Lobato កំពុងស៊ើបអង្កេតទៅលើការស្លាប់
របស់អ្នកជំងឺចំនួន ១.៨៧២ នាក់ ដែលបានស្លាប់ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ។

លោកស្រី Soares និងក្រុមការងាររបស់នាង បានបង្ខំចាក់ថ្នាំទៅអ្នកជំងឺ ព្រមទាំងបានកាត់បន្ថយ
បរិមាណអុក ស៊ីសែន ដែលបណ្តាលឲ្យអ្នកជំងឺត្រូវស្ទះដង្ហើម។ នេះបើយោងតាមការលើកឡើង
របស់ក្រុមអ្នកស៊ើបអង្កេត ករណីនេះ។

ស្រីម៉េម៉ាយ ដែលមានវ័យ៥៦ឆ្នាំរូបនេះ ត្រូវបានចាប់ខ្លួនតាំងពីខែកុម្ភៈមកម្ល៉េះ រួមជាមួយវេជ្ជបណ្ឌិត
បីរូប និង គិលានុបដ្ឋយិកាបីរូបផ្សេងទៀត ដែលបានជាប់ពាក់ព័ន្ធនឹងករណីសម្លាប់អ្នកជំងឺ។ ប្រសិន
បើរកឃើញថា លោក ស្រី Soares បានសម្លាប់អ្នកជំងឺជាង៣០០នាក់នោះ វាអាចក្លាយជាករណីដ៏
អាក្រក់បំផុតលើពិភពលោក។

ឆ្លើយតបបញ្ហានេះ លោកស្រីបានច្រានចោលការចោទប្រកាន់ ដោយបញ្ជាក់អះអាងថា លោកស្រីមិន
ដែលខ្ជីខ្ជា ចំពោះការងារ មិនដែលទទួលបានការស្តីបន្ទោស ទាក់ទងនឹងការរំលោភលើក្រមសីលធម៌
ឡើយ។ លោកស្រីបាន អនុវត្តន៍បានយ៉ាងត្រឹមត្រូវ និងយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកជំងឺ៕

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ