ភ្នំពេញ៖ តារាចម្រៀង ខាត់ សុខឃីម បានក្តៅចុងច្រមុះផ្ទុះជម្លោះបែកផ្សែង ជាមួយនឹងម្ចាស់ កំពង់ចម្លងព្រែកលៀប ក្រោយពីម្ចាស់កំពង់ចម្លងនេះ ទារថ្លៃចម្លងរថយន្ត២តោនកន្លះ ដឹកឆាកតម្ត្រីរបស់នាង ចេញពីភ្នំពេញ ទៅសម្តែងនៅ កោះដាច់ នូវតម្លៃថ្លៃកប់ពពកគឺចម្លង១ជើងយកតម្លៃ ១០០ដុល្លារឯណោះ ដែលតម្លៃធម្មតាត្រឹមតែ ៤៥០០០រៀល ប៉ុណ្ណោះ ។
ដោយហួសចិត្តតម្លៃនេះ ជាមួយពាក្យសំដីឈ្លើយផងនោះតារាចម្រៀងរូបនេះបានសរសេរសារមួយបង្ហោះ លើបណ្តាញ ទំនាក់ទំនងសង្គម Facebook របស់ខ្លួនថា «មានរឿងមួយខ្ញុំមិនចង់ ឲ្យបងប្អូនដឹងទេ...តែគួរតែដឹងព្រោះ នេះជារឿង ពិតកើតឡើងចំពោះក្រុមខ្ញុំត្រូវមកសម្តែងនៅកោះដាច់ហើយចេញចូលចេញចូលចង់អស់ប្រហែល ៨០សិបម៉ឺនហើយ ព្រោះឡានច្រើនត្រូវពឹង លើកំពង់ដរមួយនេះ តែគាត់អាងតែខ្ញុំគ្មាន ជម្រើសគាត់ថ្លៃឡាន 2.5 តោនរបស់ខ្ញុំគាត់ទា 100$ ក្នុង1ជើង... តើគាត់មើលមកពួកខ្ញុំ ជាសាច់ជ្រូក3ជាន់ ចឹងមិត្តទាំងអស់គ្នាខ្ញុំមិនរីសថាំទេ ខ្ញុំទៅសម្តែងនៅដាច់ នឹង ជាអ្នកស្រុកភូមិគាត់ដែរតើ? ម៉េចបានជាគាត់ធ្វើឈ្លើយទៀត» ។
ដោយឡែក Friend ក្នុងFaebook របស់ ខាត់ សុឃីម ជាច្រើននាក់បានសរសេរ Comment ថា កំពង់ដរព្រែកលៀប នេះឈ្លើយ និងកាប់ស៊ីតែអីចឹង ដោយពួកគាត់ ក៏ធ្លាប់ត្រូវបានម្ចាស់ដរ ទារលុយថ្លែដូច ខាត់ សុឃីម អីចឹងដែរ ព្រោះ គេដឹងថា យើងគ្មានជម្រើស ហើយឥឡូវគេលែង ដាក់ឈ្មោះថា កំពង់ដរព្រែកលៀបទៀតហើយ គឺដាក់ឈ្មោះថា «កំពង់ដរថោកទាប» ។
បន្ទាប់ពីគ្មានជម្រើស ខាត់ សុឃីម ក៏សម្រេចចិត្ត បកក្រោយទៅរកកំពង់ដរផ្សេង គឺកំពង់ដរក្តីចាស់ ដោយកំពង់ដរនោះ គេយកថ្លៃពីនាង ត្រឹមតែ ១ម៉ឺនរឿលប៉ុណ្ណោះ។ លើសពីនេះ តារាចម្រៀងខាត់ សុឃីម បានឲ្យដឹងទៀតថា ម្ចាស់កំពង់ ដរព្រែកលៀប នោះមិនត្រឹមតែទារលុយថ្លៃពីនាងទេសូម្បីតែអ្នកច្រៀងរបស់គាត់ពីរនាក់ដែលត្រូវមកច្រៀង នៅកោះដាច់ ដែរនោះ ក៏ត្រូវម្ចាស់ដរមិនចម្លងឲ្យទៅច្រៀងដែរ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល