ព័ត៌មានកីឡា៖ កីឡាការិនីកម្ពុជា ស៊ន សៀវម៉ី ចូលរួមប្រកួតកីឡាអាស៊ី ផ្នែក Taekwondo ក្នុងទម្ងន់ ៧៣ គីឡូក្រាម ក្នុងវគ្គគៀកពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បានទទួជ័យជំនះ លើកីឡាការិនី Abdullaeva Umida មកពីប្រទេស អ៊ូសបេគីស្ថាន ក្នុងពិន្ទុ ២៩ - ៧។
ស្របពេលនៃការសម្លឹងឃើញរបស់កម្ពុជា កាន់តែវែងឆ្ងាយលើតួនាទីពិតប្រាកដ ម្ចាស់មេដាយកីឡាអាស៊ី លើកទី ១៧ ស៊ន សៀវម៉ី បានពង្រួញទស្សនៈវិស័យនេះ ឲ្យកាន់តែខ្លី ដោយការធ្វើឲ្យកម្ពុជា មានសង្ឃឹមឡើងវិញ លើការធ្វើដំណើរមកកាន់ការប្រកួតនេះ។
សម្រាប់ការប្រកួតជាបន្ដ កីឡាការិនី ត្រៀមខ្លួនចួលទៅប្រកួត វគ្កពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលនិង ប៉ះជាមួយកីឡាការិនី ALORA Kirstie Elaine មកពីប្រទេស ហ្វីលីពីន នៅវេលាម៉ោង ៣: ៤៥ ( ១: 45 pm នៅកម្ពុជា) ថ្ងៃនេះ ដើម្បីឈានទៅដល់វគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមមេដាយមាស។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Incheon, NOCC