CamNews

តារា 

នាង Denise Ho កំពុងតាមញ៉ែតារា តៃវ៉ាន់នាង Deng Jiuyun

Denise Ho តារាចម្រៀងស្រី ហុង កុង កំពុងតែក្ដៅគគុក ជាមួយនឹងពាក្យចចាមអារាមក្រោយពេល
ដែលគេបានប្រកាសថាគេពិតជាស្រីស្រលាញ់ស្រីពិតមែន កាលពីដើមខែមកនេះ។

មកដល់ពេលនេះនាងកំពុងតែមានបញ្ហាដោយគ្រប់គ្នាសង្កេតឃើញថានាងកំពុងតែមានសម្ព័ន្ធភាព
មិនធម្មតាជាមួយតារាសម្ដែងស្រីតៃវ៉ាន់ Deng Jiuyun ដែលនាង Denise បានទៅចូលរួមក្នុងកម្មវិធី
Golden Hors Awards កាលពីពេលថ្មីៗនេះនៅក្នុងទីក្រុង តៃប៉ិ តែនាងមិនបានត្រឡប់មកបន្ទប់របស់
នាងនោះទេ បែជាទៅផ្ទះរបស់ Jiuyun ទៅវិញហើយពេលនោះគឺម៉ោងជាង ២ ទាបភ្លឺទៅហើយ។

ពួកគេទាំង ២ បានចំណាយពេល ១០ ម៉ោងក្នុងផ្ទះនោះ ដែលបណ្ដាលអោយមនុស្សជាច្រើនគិតថា
អ្នកទាំង ២ ប្រហែលជាគូស្នេហ៍ប្រឆាំងធម្មជាតិហើយមើលទៅ។ តែសម្រាប់ Jiuyun នាងបានប្រាប់
ថានាងគ្រាន់តែទុក Denise ដូចជាមិត្តល្អម្នាក់ប៉ុណ្ណោះ ហើយចម្លើយពីតារាចម្រៀង ហុង កុង មិន
ទាន់ត្រូវបានគេទទួលការឆ្លើយតបនោះទេ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ asianstar 

 


Tags: denise ho star entertainment hong kong china taiwan