បើយោងតាមគេហទំព័រ Ripleys ដែលបានចេញផ្សាយកាលពីថ្ងៃម្សិលមិញនេះ បាន
ចោទជាសំនួរអោយដឹងថា តើលោកអ្នកធ្លាប់បានគិតថា លោកអ្នកចង់ចូលទៅក្នុងរូបគំ
នូរដែលជាទីចាប់អារម្មណ៍ក្នុងការផ្តិតយករូបភាពដែរឬទេ?
ជាការពិតណាស់ នាពេលនេះលោកអ្នកបា្រកដជាមានឧកាស ប្រសិនណាបើលោកអ្នកធ្វើដំ
ណើរមកចូលរួមក្នុងការតាំងពិពណ៌ដ៏ពិសេសមួយប្រចាំឆ្នាំដែលអោយឈ្មោះថា 2012 Magic
Art ដែលត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងទីក្រុង Hangzhou ប្រទេសចិន ។ គួរបញ្ជាក់ផងដែរថា
ការតាំងពិពណ៌គំនូរលើកនេះ ប្រមូលផ្តុំទៅដោយវិចិត្រករល្បីៗ របស់ប្រទេសកូរ៉េខាងត្បូងចំ
នួន 15 រូបដោយពួកគេបានរួមគ្នាបង្កើតគំរោងមួយដ៏ប៉ិនប្រសព្វដោយអោយឈ្មោះថា Anamo-
rphosis ។
គួររំឮកផងដែរថា ប្រសិនណាបើវិចិត្រករទាំងនោះ គូររូបនៅលើផ្ទាំងគំនូរបានត្រឹមត្រូវតាមក្បូន
ខ្នាតនោះ Anamorphosis នឹងបង្កើតបាន នូវរូបភាពមួយ ដែលអាចឆ្ពិនភ្នែករបស់មនុស្សបាន
ពោលគឺវាបានបែងភាគទៅជាបី តែប្រសិនណា បើលោកអ្នកធ្វើការបង្វិលវា ចំចំណុចរួមមួយ
នោះ នាពេលនោះវាអាចបំភាន់ភ្នែកមនុស្សបាន ស្របពេលដែលមើលទៅ ហាក់បីជាលោកអ្នក
អាចចូលទៅក្នុងផ្ទាំងគំនូរនោះបានអញ្ជឹង។ ដើម្បីអោយជ្រាបកាន់តែច្បាស់ ថាតើ រូបភាពគំនូរដ៏
ទាក់ទាញ នឹងអាចឆ្ពិនភ្នែកមនុស្សបានយ៉ាងណានោះ ដូច្នេះ សូមធ្វើការតាមដានទស្សនានូវ
បណ្តារូបភាពមួយចំនួនដូចខាងក្រោម ៖
ដោយ ៖ រិទ្ធី
ប្រភព ៖ ripleys