CamNews

កំសាន្ត 

HUAWEI ចាក់ចំបេះដូងយុវវ័យ តាមរយៈបទចំរៀងថ្មី របស់ មាស សុខសោភា (Video Inside)

ភ្នំពេញៈ បទ«ស្នេហ៍អាថ៌កំបាំង» របស់កំពូលតារា មាស សុខសោភា ដែលវ៉ុលវ៉ុល លើទូស័ព្ទ HUAWEI G7 ជាជាងតួប្រុស បាននិងកំពុងចាក់ចំបេះដូង យុវវ័យខ្មែរ នាពេលបច្ចុប្បន្ន។

មាស សុខសោភា បានសំដែងនូវ ការពេញចិត្តប្រើទូរស័ព្ទស្មាតហ្វូន HUAWEI G7 ដូចជា អ៊ិនធើណិតលឿន ថតរូបលឿន ថ្មប្រើបានយូរ និងមានរូបរាងទាក់ទាញ ស្តើង ស្រាល មាំ ជាមួយនឹងតួរទាំងមូលស្រោបលោហៈធាតុ ដែលមាំ ធុន មិនរបកថ្នាំ ឬទុនដោយប្រើជ័រទន់ ឬជ័រស្រួល ឬសម្ភារដែលងាយបែក ឬខូចដោយគ្រាន់តែបាញ់ថ្នាំពណ៌ អ៊ីណុក ដូចម៉ាកផ្សេងៗ ។

ជាពិសេស កាមេរ៉ាកាន់តែអែម ជាមួយនឹងកាមេរ៉ាសែល ហ្វីអស់ទាស់ និងមុខងារទំនើបៗ ថ្មី ។ ចំណែកឯបទ «ស្រឡាញ់គ្នាបានទេ» របស់មាស សុខសោភា គឺជាបទភ្លេងថ្មីប្លែក ជាមួយនឹងបារ៉ូចំរៀងថ្មី ពាក្យពេជន៍ ពេញនិយម ញាក់បែប Remix ដែលរួមសំដែងជាមួយនឹង DJ ក្តិប ហើយ DJ ក្តិប បែរជាស្រលាញ់ ឬ ទាញស្មាតហ្វូន HUAWEI Mate 7 មកប្រើ ជាជាងចាប់អារម្មណ៍លើ មាស សុខសោភា ។

លោក អែម យុទ្ធូ បានផ្តល់បទសំភាសន៍តាមទូរសព្ទ័ថា  «យើងបន្តកិច្ចសហប្រតិបត្តិ និងគាំទ្រ កំពូលតារាចំរៀងលំដាប់មុខលេខ ១ នៅកម្ពុជា ដែលកំពុងឡើង កូដខ្លាំង តាមរយៈគំរោងជាច្រើន ដូចជា ការចូលរួមពិធីសម្ពោធ ផលិតផលថ្មីៗ ការថតរូបពាណិជ្ជកម្ម សំរាប់សំភារៈផ្សព្វផ្សាយពាណិជ្ជកម្ម ប៉ាណូធំៗ បាដាផ្សព្វផ្សាយ តាមបណ្តាញសង្គម វ៉េបសាយ ការឧបត្ថម្ភផលិតបទចំរៀងថ្មីៗ ពេញនិយមរបស់ មាស សុខសោភា យើងសង្ឈឹមថានឹងជួយជំរុញស្មាតហ្វូន HUAWEI កាន់តែល្បឺ ពេញនិយម នឹងអាចក្លាយជាស្មាតហ្វូនឈានមុខ ពេញនិយម និងឈានដល់លំដាប់លេខ ១ នាពេលអនាគត» ។

គួរកត់សំគាល់ថា HUAWEI បានធ្វើឱ្យគ្រប់គ្នាចាង់អារម្មណ៍ តាមរយៈចេញម៉ូដែលថ្មីៗ ដូចជា HUAWEI Mate 7, Honor 6 និងចេញស៊េរីកាច់ៗ ក្នុងឆ្នាំ 2015 ដូចចជា G7, Honor 6 plus, X2, P8, Mate 8, G8 ដើម្បីផ្តួលម៉ាកផ្សេងៗ ជាដើម៕



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh