ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើង បានត្រៀមខ្លួនរួច ជាស្រេចចំពោះការ វិឌ្ឍន៍ថ្មីៗ នៅ ក្នុងតំបន់
ឧស្សាហកម្ម គែសង ព្រំប្រទល់ជាមួយនឹង ប្រទេសកូរ៉េខាងត្បូង ។ នេះបើតាម ភ្នាក់ងារព័ត៌មាន
KCNA បានចុះផ្សាយកាល ពីថ្ងៃអាទិត្យ ទី០៧ ខែមេសាកន្លងទៅ។
យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃចន្ទ ទី០៨ ខែមេសា នេះ ថាក្នុងកំឡុង
ពេល ដំណើរ ទស្សនៈកិច្ចទៅកាន់ តំបន់ឧស្សាហកម្ម ដែលមាន ក្រុមហ៊ុន កូរ៉េខាងត្បូង ប្រមាណ
ជា ១២០ ជាមួយ និងកម្មករ កូរ៉េខាងជើង ប្រមាណជា ៥៤.០០០ នាក់នោះ ប្រធានគណៈកម្មាធិការ
កណ្តាល នៃគណបក្សកម្មករលោក គីម យ៉ាងហ្គន់ បានជំរុញឲ្យក្រសួង ដែលជាប់ទាក់ទង ឲ្យមាន
ការរៀបចំដើម្បី ទប់ទល់ជាមួយនឹង ស្ថានការណ៍ថ្មីៗ ដែលនឹងកើតមាន នៅក្នុងតំបន់។
លោក គីម បានប្រាប់នៅក្នុងកិច្ចប្រជុំថា ត្រូវត្រៀមសម្រាប់ស្ថានភាពតានតឹង និង ប្រយ័ត្នប្រយែង
ខ្ពស់ក្នុងរឿង ដែល បង្ករ ហេតុដោយ សហរដ្ឋអាមេរិក និង ប្រទេស កូរ៉េខាងត្បូង ។
គួរបញ្ជាក់ផងដែរថា ប្រទេសកូរ៉េខាងជើងបានរារាំង ប្រជាជន និង ទំនិញផ្សេងៗ ចូល ទៅក្នុងតំបន់
ឧស្សាហកម្ម គែសង តាំងពីថ្ងៃពុធ សប្តាហ៍មុនមកម្ល៉េះ ដោយបានបណ្តាល ឲ្យជនជាតិកូរ៉េខាងត្បូង
ជាច្រើន មិនមានអាហារ បរិភោគគ្រប់គ្រាន់ ព្រមទាំងខ្វះខាត វត្ថុធាតុដើមសម្រាប់ រោងចក្រផង
ដែរ។
ជាងនេះទៅទៀតផងដែរក្រសួងការពារជាតិរបស់កូរ៉េខាងត្បូង លោក គីម ក្វាន់ជីន បាននិយាយ
ប្រាប់ទៅរដ្ឋសភា កាលពី ថ្ងៃព្រហស្បតិ៍ សប្តាហ៍មុននេះ ថាលោកបាន យល់ព្រមជាមួយនឹងសេច
ក្ដីអំពាវនាវដើម្បី ជម្លៀស ប្រជា ពលរដ្ឋពីតំបន់ គែសង ដោយពួកគេនឹងអាចស្ថិត ក្នុងស្ថានការណ៍
គ្រោះថ្នាក់ប្រសិនបើប្រទេស កូរ៉េខាងជើង ធ្វើ ប្រតិបត្តិការកងទ័ព នោះ។ លោកក៏បាននិយាយដែរ
ថា ប្រសិនបើប្រជាជន កូរ៉េខាង ត្បូងក្លាយជា ចំណាត់ខ្មាំង ទីក្រុងសេអ៊ូល មានទ័ពដើម្បីទៅ រំដោះ
ពួកគេមកវិញ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល