អន្តរជាតិ ៖ យោងតាមភ្នាក់ងារសារព័ត៌មានបរទេស (Asiaone) ដែលបានចេញផ្សាយនា
ប៉ុន្មានម៉ោងមុននេះ បានអោយដឹងថា បុរសម្នាក់បានផឹកថ្នាំបំពុលសម្លាប់ខ្លួន បន្ទាប់ពីភរិ
យាបដិសេធអោយគាត់រៀបការប្រពន្ធថ្មី។
គួរបញ្ជាក់ថា បុរសដែលខឹងចិត្តនឹងភរិយារបស់ខ្លួនរូបនោះ មានវ័យ ៦៨ ឆ្នាំ ត្រូវបានរកអោយឃើញ
ថា គាត់បានផឹកថ្នាំបំពុលអស់មួយដប បន្ទាប់ពីភរិយារបស់ខ្លួនបានបដិសេធទៅលើការស្នើសុំរបស់
គាត់ក្នុងការរៀបការប្រពន្ធថ្មីមួយផ្សេងទៀត។
លើសពីនេះទៅទៀត បើតាមរបាយការណ៍បានបន្ថែមថា រឿងហេតុការណ៍មួយនេះបានកើតឡើង
នៅក្នុងតំបន់ Paya Terubong, Air Itam នាប្រទេសម៉ាឡេស៊ី កាលពីអំឡុងពីរថ្ងៃមុន ។ លុះក្រោយ
មក កាលដែលក្រុមគ្រួសារ បានឃើញសភាពបែបនេះហើយ ក៏ប្រញ៉ាប់ប្រញាល់បញ្ជូនគាត់ទៅ
កាន់មន្ទីរពេទ្យ Pulau Pinang ដែលនៅជិតនោះ ដើម្បីធ្វើការសង្រ្គោះបន្ទាន់។
គួររំឮកផងដែរថា ក្រោយពីមានការជួយសង្គ្រោះពីសំណាក់លោកវេជ្ជបណ្ឌិត បុរសម្នាក់នោះមិន
បានស្លាប់បាត់បង់ជីវិតអ្វីនោះទេ គ្រាន់តែត្រូវសំរាកព្យាបាលនៅមន្ទីរពេទ្យរាងយូរបន្តិច ដើម្បីអោយ
ជាសះស្បើយ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ Asiaone