CamNews

តារា 

សន នាងផល្លីកា លើកគម្រោង ចេញ​ទៅ​កើប​ប្រាក់​នៅ​អូស្ត្រាលី ព្រោះ​បញ្ហា​ឯកសារ

ភ្នំពេញ៖ មុននេះបន្តិច តារាចម្រៀងតូចច្រឡឹង ប្រចាំផលិតកម្ម ប៊ិកមែន កញ្ញា សន នាងផល្លីកា
បានបង្ហើបប្រាប់គេហទំព័រ LookingTODAY ថា មានអ្នកធានារូបនាង ជាច្រើនបានទាក់ទង ឲ្យ
ចេញទៅសម្តែង នៅខាងក្រៅប្រទេស ដែលក្នុងនោះមាន ដូចជាប្រទេស កាណាដា អូស្ត្រាលី
និង សហរដ្ឋអាមេរិកជាដើម ។ មិនតែប៉ុណ្ណោះ តារាចម្រៀងសំនៀង ក្រអួនក្រអៅរូបនេះ ក៏ធ្លាប់
បានបង្ហើប ប្រាប់ទៀតថា នាងកំពុងតែរៀបចំឯកសារ ដើម្បីចេញទៅច្រៀងនៅ ប្រទេសអូស្ត្រាលី
ក្នុងកំឡុងចុងខែមេសា នេះ ប៉ុន្តែត្រូវបានពន្យាពេល ព្រោះបញ្ហាឯកសារ មិនទាន់រួចរាល់ ។

ក្នុងជំនួបជាមួយតារាចម្រៀង រូបស្រស់សម្បូរស្នេហ៍កញ្ញា សន នាងផល្លីកា កាលពីពេលកន្លងទៅ
នៅក្នុងស្ទូឌីយោ ស៊ីធីអ៊ិន នាងបានប្រាប់គេហទំព័រ LookingTODAY ថា បច្ចុប្បន្នការងារសិល្បៈគឺ
មមាញឹកយ៉ាងខ្លាំង ព្រោះនាងត្រូវថតសំឡេង ដាក់ចូល CD និងត្រូវថតខារ៉ាអូខេបទចម្រៀង ដើម្បី
ត្រៀមចេញលក់ ក្នុងពេលឆាប់ៗខាងមុខនេះ ។
ជុំវិញរឿងរ៉ាវលើក ពេលចេញដំណើរ ទៅសម្តែងនៅ ខាងក្រៅប្រទេសវិញ បុប្ផាក្រពុំមកពី ទឹកដី
ខេត្តសៀមរាប រូបនេះ បាននិយាយប្រាប់ឲ្យដឹងថា "ឥឡូវនេះខ្ញុំបាន លើកពេលវេលា ចេញទៅ
សម្តែងនៅ ខាងក្រៅប្រទេសហើយ ព្រោះតែខ្ញុំមិនទាន់ រៀបចំឯកសារបាន រួចរាល់នៅឡើយ។
តែឯកសាររបស់ខ្ញុំ បានដាក់ទៅដល់ ស្ថានទូតរួចរាល់ហើយ។ ចំពោះការចេញទៅ សម្តែងខាង
ក្រៅប្រទេសនេះ គឺខ្ញុំបានយល់ព្រម ជាមួយស្ពន់ស័រ (អ្នកធានា) ដែលមកទាក់ទង់ខ្ញុំ ឲ្យចេញទៅ
ច្រៀងនៅក្នុងប្រទេស អូស្ត្រាលី "។

បុប្ផាក្រពុំមកពី ទឹកដីខេត្តសៀមរាប និងជាតារាចម្រៀង លេចធ្លោជាងគេ ក្នុងផលិតកម្មប៊ីកមេន
សននាងផល្លីកា បានបញ្ជាក់ ឲ្យដឹងបន្ថែមថា " ចំពោះការចេញទៅសម្តែង នៅខាងក្រៅប្រទេស
របស់ខ្ញុំ នាពេលនេះ គឺមិនទាន់ដឹងថ្ងៃ ចេញទៅច្បាស់លាស់ នៅឡើយទេ គ្រាន់តែដឹងថា បើរៀប
ចំឯកសាររួចរាល់ គឺអាចចេញដំណើរ នៅក្នុងអំឡុងពាក់កណ្តាលឆ្នាំ ២០១៣នេះ គឺក្នុងខែមិថុនា"។

គួរបញ្ជាក់ថា ចាប់តាំងពីតារាចម្រៀង ខ្លួនតូចសំឡេងធំ និងលេងខ្លូន បែបយុវវ័យកញ្ញា សន នាង
ផល្លីកា បានឈានជើងចូល ប្រឡូកក្នុងពិភពសិល្បៈ មកដល់ពេលបច្ចុប្បន្ននេះ គឺជាលើកដំបូង
សម្រាប់នាង ដែលបានឱកាស ចេញទៅសម្តែងនៅ ក្រៅប្រទេស ខណៈដែលនៅ ក្នុងប្រទេស
កញ្ញា សន នាងផល្លីកា ក៏ទទួលបានការគាំទ្រពី សំណាក់មហាជន បានក្រាសក្រែល គ្រាន់បើ
មកហើយដែរ ៕

Looking Today

Looking Today

Looking Today

Looking Today

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sorn neangphallyka entertainment khmer star