CamNews

តារា 

កញ្ញា ថន ស្រីណៃ គ្រងមកុដ កញ្ញាឯក ទេសចរណ៍ អន្តរជាតិ កម្ពុជាឆ្នាំ២០១៤

ភ្នំពេញ៖ ទីបំផុតបវរកញ្ញាឯក ទេសចរណ៍អន្តរជាតិ កម្ពុជា ឆ្នាំ២០១៤ បានរកឃើញ អ្នកគ្រងមកុដ ហើយ ដោយកញ្ញា ថន ស្រីណៃ ជាអ្នកទទួលបានជ័យ លាភីលេខ១ ។

ការប្រកួតបវរកញ្ញាឯក ទេសចរណ៍អន្តរជាតិ កម្ពុជានេះ រៀបចំឡើង ដោយក្រុមហ៊ុន Aplus Asia Network  ហើយការប្រកួត ផ្តាច់ព្រ័ត្រ ត្រូវបានរៀបចំឡើង នៅយប់ថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០១៤ នាសណ្ឋាគារ Naga World ដោយមានបេក្ខនារី ចូលរួមប្រកួតចំនួន ២៤នាក់ ។

បន្ទាប់ពីឆ្លងការប្រកួត យ៉ាងស្វឹតស្វាញ និងឆ្លងកាត់ការផ្តល់ពិន្ទុយ៉ាង សុក្រិដ ពីគណៈមេប្រយោគរួចមក បេក្ខនារី៣រូប ត្រូវបានប្រកាស ជ័យលាភី ដោយក្នុងនោះលេខ១ បានធ្លាក់ទៅលើ កញ្ញា ថន ស្រីណៃ លេខ២ ធ្លាក់ទៅលើកញ្ញា ពិសិទ្ធ រ៉ូសា និង លេខ៣ បានទៅលើ កញ្ញា អៀន ចាន់ពិសី ។

កញ្ញា ថន ស្រីណៃ ម្ចាស់ជ័យលាភី នឹងទទួលបានការធ្វើដំណើរ ទៅប្រទេស ម៉ាឡេស៊ី រយ:ពេល២២ថ្ងៃ (ខែធ្នូ ឆ្នាំ២០១៤) ក្រោមការឧបត្ថម្ភ លើការចំណាយ គ្រប់យ៉ាង ដើម្បីចូលរួមប្រឡង កញ្ញាឯកទេសចរណ៍ អន្តរជាតិ ពិភពលោក លើកទី១៨ ព្រមទាំងទទួលបានសំបុត្រ យន្តហោះ សម្រាប់ធ្វើដំណើរ ត្រឡប់មកវិញ អាហារគ្រប់ពេល ការធ្វើដំណើរទៅ ណាមកណា និងការស្នាក់នៅក្នុង សណ្ឋាគារ លំដាប់ផ្កាយ៥ ដែលមានតម្លៃសរុប ជាង១៥.០០០ ដុល្លារសហរដ្ឋអាមេរិក ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh