CamNews

កីឡាអន្តរជាតិ 

Argentina ប៉ះជាមួយ Portugal ធ្វើឲ្យមានការភ្ញាក់ផ្អើល ក្រោមវត្ដមាន Lionel Messi និង Cristiano Ronaldo

ព័ត៌មានកីឡា៖ វត្ដមានបង្ហាញខ្លួន កីឡាករ ល្បីឈ្មោះ Lionel Messi និង Cristiano Ronaldo  ក្នុងឱកាសប្រកួត​មិត្ដភាពជម្រើសជាតិ អាហ្សង់ទីន នឹង ព័រទុយហ្គាល បានធ្វើឲ្យមានការភ្ញាក់ផ្អើលរន្ទឺ ដល់សង្គមអ្នក​ស្នេហាវិស័យកីឡាបាល់ទាត់ ហើយសំបុត្រចូលទស្សនា រហូតមកដល់ពេលនេះលក់អស់ចំនួន ៣៥០០០​ សំបុត្រទៅហើយ ។ 

ព័ត៌មានដ៏ក្ដៅគគុក​បានផុសចេញឡើង ក៏ធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីដឹងថា ក្រុមជម្រើសជាតិ អាហ្សង់ទីន ប៉ះជាមួយ ទ័រទុយហ្គាល នៅពហុកីឡរដ្ឋាន Old Trafford ដោយផ្អែកនឹង វត្ដមានកីឡាករពីរ​រួប ដែលនឹង ប្រឈមមុខគ្នា គឺមាន Lionel Messi និង Cristiano Ronaldo នៅថ្ងៃនោះ ។ ព្រឹត្ដិការណ៍ប្រកួត និង ធ្វើឡើងនៅថ្ងៃទី ១៨ ខែវិច្ឆិកា វេលាម៉ោង ១៩:៤៥ នាទី (ថ្ងៃ និង ម៉ោងនៅអង់គ្លេស) ។ 

យោ​ងតាមការប្រកួតកន្លងមក អ្នកទាំង ២ ធ្លាប់ប៉ះគ្នារួចមកហើយ កាលពីប្រកួតគ្នារវាងក្រុម Barcelon នឹង Real Madrid លទ្ធផលក៏បានបង្ហាញដែរ Barcelona ចាញ់ Real Madrid ៣ ទល់ នឹង ១ ប៉ុន្ដែម្ដងនេះ គឺជា​ការលេងជាលក្ខណៈជម្រើសជាតិ ហើយក៏អាចកែប្រែលទ្ធផល ផងដែរ ដោយជើងលេង សុទ្ធសឹងតែ​ជម្រើស​ជើងខ្លាំងចូលរួម ។ ដើម្បីជ្រាបកាន់តែច្បាស់ រង់ចាំទស្សនា តាមដានទាំងអស់គ្នា ថាតើ ក្រុមណា​អាចដណ្ដើមជ័យជំនះបាននោះ? 



ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror


Tags: Sport News Argentina Vs Portugal Friendly