មានប្តីប្រពន្ធ ១គូ ស្រលាញ់គ្នា ខ្លាំងណាស់ ហើយបាន រស់នៅជាមួយគ្នា អស់រយៈពេល
ជាច្រើនឆ្នាំ។ ប៉ុន្តែ គួរឱ្យសោកស្តាយ ថ្ងៃមួយ ប្តីមាន បានស្លាប់ ដោយសារតែ មានជំងឺ
ធ្ងន់ធ្ងរ មិនអាចព្យាបាលជា។
នៅថ្ងៃបុណ្យសព នាងជាប្រពន្ធ បានយំសោកបោកខ្លួន រហូតដល់បញ្ចុះ សពប្តីរួច នាង
នៅតែអង្គុយ យំនៅមុខផ្នូរ ប្តីរបស់នាង តែម្នាក់ឯង ទាំងក្តុកក្តួល ហើយនិយាយថា៖ បង
សំលាញ់ ម៉េចក៏បង ដាច់ចិត្ត ទៅចោលអូន ឱ្យរស់នៅម្នាក់ឯងចឹង!!! គ្មានបង អូនមិន
ចង់រស់ទៀតទេ! បង មកយក អូនទៅផង!
រំពេចនោះ ក៏មានសត្វឆ្មា ១ក្បាល បានរត់ចេញ ពីគម្ពោតព្រៃក្បែរផ្នូរនោះលាន់ សូរប្រ៉ាវ!
នាងប្រពន្ធ ក៏ស្រែក ទាំងភ័យស្លន់ស្លោថា..៖ បង! មិញហ្នឹង! អូននិយាយលេងទេ! កុំមក
យកអូនអី....អួយ! ជួយផងៗ ខ្មោចលង....!
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke