CamNews

តារា 

2PM ទទួលជោកជ័យលើការសម្ដែងជុំវិញអាស៊ី


2PM បានសម្រចការធ្វើដំណើរសម្ដែងជុំវិញអាស៊ីដោយទទួលបានការគាំទ្រយ៉ាងច្រើនពី
សំណាក់អ្នកគាំទ្រប្រមាណជាង១៦០០០០នាក់។ ហើយកាលពីថ្ងៃទី១០កន្លងមកនេះគេ
បានចេញទៅសម្ដែងជាលើកដំបូងនៅ Hong Kong និងជាជុំចុងក្រោយនៃការចេញសម្ដែង
ជុំវិញអាស៊ីផងដែរ។ ទោះបីជានេះជាលើកទីមួយដែល 2PM បានចូលទៅសម្ដែងនៅ Hong
Kong ក៏ពិតមែនតែយ៉ាងណាក៏មានប្រិយមិត្តគាំទ្រជាង៩០០០នាក់បានចូលទិញសំបុត្រទុក
ចូលទស្សនាមុនពេលប្រគុំជាង២ខែមកម្លះ។ ដំណើរសម្ដែងរស់ 2PM បានទទួលការគាំទ្រ
ពីប្រិយមិត្តជាង៧០០០នាក់នៅកូរ៉េ ជាង១០០០០០នាក់នៅជប៉ុន នឹងជាង៥២០០០នាក់
នៅ Taiwan, Jakarta, Singapore, Bangkok, Hong Kong និង Nanjing ដែលសរុបទៅមាន
ប្រិយមិត្តជាង១៦០០០០នាក់ដែលគាំទ្រ 2PM នៅតាមទឺក្រុងធំៗនៃប្រទេសនៅអាស៊ីហើយ
ជាការដឹងគុណនឹងការគាំទ្រនេះ 2PM បានសម្រចចិត្តបរិច្ចាកប្រាក់ដែលទទួលបានមកពីការ
សម្ដែងទៅអោយមូលនីធិនៅ Bangkok និង Nanjng។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ allkpop

Tags: kpop2pm