ព័ត៌មានកីឡា៖ អតីតគ្រូបង្វឹកក្លឹប Real Madrid គឺលោក Carlo Ancelotti ដែលត្រូវបានក្លឹប Bayern Munich ជ្រើសតាំងជាអ្នកគ្រប់គ្រងបណ្ដោះអាសន្ន បន្ទាប់ពីលោក Pep Guardiola បានធ្វើការរិះគន់ចំពោះការលោក Florentino Perez ជាខ្លាំង ក្រោយពីសម្រេចចិត្ដបណ្ដេញលោក Rafael Benitez ខណៈដែលការគ្រប់គ្រងបានតែ ៧ខែ។
ពាក្យសម្ដីរិះគន់របស់លោក Carlo Ancelotti ថា » បន្ទាប់ពីការប្រកួតជាច្រើនបានឆ្លងកាត់ មកទល់ពេលនេះ Real Madrid នៅតែបន្ដការប្រយុទ្ធខ្លាំងដដែលទាំង Champions League និង La Liga ក៏ប៉ុន្ដែសេចក្ដីសម្រេចរបស់លោក Florentino Perez បែជាបណ្ដេញលោក Rafael Benitez ចោលទៅវិញ។ ខ្ញុំដឹងច្បាស់ ណាស់ថា មុខតំណែងជាគ្រូបង្វឹកតែងតែទទួលបានលទ្ធផលយ៉ាងដូច្នេះ ហើយខ្ញុំក៏ដឹងច្បាស់ដែរ ថា មុខតំណែងនេះ ក៏គួរតែធ្វើការពិភាក្សា ប៉ុន្ដែខ្ញុំអាចយល់ច្បាស់ពីការសម្រេចចិត្ដរបស់គាត់ ម្ដងនេះទាល់តែសោះ ព្រោះរយៈពេលនៃការគ្រប់គ្រងបានត្រឹមតែ ៧ខែប៉ុណ្ណោះ។ Real Madrid បានតែងតាំង Zinedine Zidane គឺជាគ្រូបង្វឹកថ្មី ហើយជាគ្រូបង្វឹកទី ៥ផងដែរ ចាប់តាំងពីឆ្នាំ ២០០៩។ សំណួរសួរថា តើការគ្រប់គ្រងនេះជាកំហុសរបស់គ្រូបង្វឹកមែនទេ ដែល ៧ឆ្នាំ Real Madrid មានគ្រូបង្វឹកដល់ទៅ ៥នាក់ ។ អ្នកទាំងអស់គ្នាអាចធ្វើការសន្និដ្ឋាន់បន្ដិចទៅ ចំពោះបញ្ហានេះ ។ ខ្ញុំមិនមានសំណួរអ្វីទាកទងនឹង គ្រូបង្វឹកថ្វីនោះទេ ហើយក៏ជូនពរ Zinedine Zidane កុំឲ្យដើរតាមគន្លងចាស់អ្នកគ្រប់គ្រងមុន» ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ onefootball