CamNews

កីឡាអន្តរជាតិ 

Celtic ចាញ់ល្បិចនៃការសម្ដែងលើកទី១ ត្រូវធ្លោយអស់ពិន្ទុ ១ វិញនៅការប្រកួតលើកទី ២

ព័ត៌មានកីឡា ៖ ក្រុម Celtic បានជូបដៃគូរពិតប្រាកដហើយកាលពីយប់មិញ ដោយប៉ះជាមួយ NK Maribor តែមិនអាចបំបាក់គេបាន ក៏ត្រូវគេកាច់វិញនៅនាទី ទី ៧៥។ 

បន្ទាប់ពីដឹងសមាសភាពដៃគូប្រកួតរបស់ខ្លួន​ ក្រុម Celtic ពិតជារីករាយលើកដៃនិងការប្រកួតនេះ​ណាស់ ពីព្រោះថាការជួបគ្នារវាងក្រុមទាំងពីរនេះបានធ្វើរួចម្ដងហើយ ហើយ NK Maribor​ ក៏ត្រូវបាន​ Celtic សិក្សា​ដឹងច្បាស់ពីសមត្ថភាព នៅថ្ងៃប្រកួតក្នុងលទ្ធិផល ១-១ នោះមកម្ល៉េះ។ ប៉ុន្ដែក្នុងជំនួបថ្មីនេះ បើយើង​មើល​​ទៅ​លើការ​ប្រគួត Celtic បែរជាទទួលរងការវាយប្រហាពី NK Maribor ទៅវិញ ដោយ ឡែក ការ​ប្រយុទ្ធ​នេះ​ កីឡាករ Morales Tavares កាន់តែបង្កើនការវាយសម្រុកយ៉ាងខ្លាំង នៅនាទីទី ៧៥ ធ្វើឲ្យ Celtic មិន​អាច​​ទប់ទល់​បានក៏​ត្រូវ​ដៃ​គូរទំលាយរនាំងបាន ១ គ្រាប់ ជាលទ្ធិផលពិន្ទុ ១-០។ ស្របពេលនៃការប្រកួតនេះ ត្រូវ​បរាជ័យ Celtic ក៏ធ្លាប់បានត្រូវក្រុម Legia បំបាក់រួចម្ដងហើយ ក្នុងពិន្ទុ ៦-១ ប៉ុន្ដែលទ្ធិផលជោគជ័យគឺក្រុម​ Celtic ជាអ្នកទទួល ដោយក្រុមដៃគូរមានកំហុសត្រង់ ការដាក់ បញ្ចូល កីឡាករគ្មានសិទ្ធចូលរួមប្រកួត ឲ្យ​ចូលលេងជាមួយ។

សម្រាប់លទ្ធិផលនៃការបរាជ័យនេះ ក្រុម​ Celtic និងបាត់បង់ថវិការចំនួន ១៤ លានផោនដែលក្រុម​រក​បានពីការប្រកួតក្នុងរដូវកាលចុងក្រោយនេះ​។





ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី 


Tags: Sport News NK Maribor​ Celtic