CamNews

មិនគួរឲ្យជឿ 

ញាក់សាច់ វ័យទើប ២ ឆ្នាំ បាញ់សម្លាប់ បងស្រីខ្លួន ដោយអចេតនា ធ្លាយពីទ្រូង ដល់បេះដូង

ស្ទើរតែមិនគួរអោយជឿ ៖ ក្មេងប្រុសតូចវ័យ ទើបតែ ២ ឆ្នាំ បានបាញ់សម្លាប់ បងស្រី វ័យ ១១ ឆ្នាំរបស់ខ្លួនស្លាប់ ដោយអចេតនា ខណៈបាញ់ចំបេះដូងរបស់នាង បន្ទាប់ពីក្មេងប្រុស តូចរូបនោះ បានយកកាំភ្លើងពិត មកលេង ខណៈច្រឡំវា ជារបស់ក្មេងលេង នេះបើតាមការអោយដឹងពីគេហ ទំព័រសារព័ត៌មានបរទេស ដឹមីរ័រ ។

លើសពីនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា ករណីគ្រោះថ្នាក់ចៃដន្យខាងលើ បាន កើតឡើង នៅឯក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក ។ សេចក្តីរាយការណ៍ បន្ត អោយដឹងថា បងស្រីវ័យ​១១ ឆ្នាំរូបនោះ មានឈ្មោះថា Jamara Stevens រងគ្រោះ ដោយសារតែ គ្រាប់កាំភ្លើង បាញ់ចេញពី កាំភ្លើងដៃ ប៉ូលីស​មួយគ្រឿង ត្រូវបានគេជឿថា ជាកាំភ្លើង របស់មិត្ត ប្រុសម្តាយជនរងគ្រោះ ខណៈពេលគាត់មានវត្តមាន នៅក្នុងផ្ទះនោះ ២ ទៅ ៣ ម៉ោង មុនកើត ហេតុ។

អំឡុងពេលមានការផ្ទុះអាវុធ ដោយចៃដន្យ ស្រ្តីជាម្តាយ មានឈ្មោះថា Tiffany Goldwire នៅក្នុង បន្ទប់ទឹក ។ វេលាព្រឹកថ្ងៃ សៅរ៍កន្លងទៅនេះ ម៉ោង ១០ ព្រឹក បងប្អូន ៤ នាក់ បាននាំគ្នាប្រលែង គ្នាលេង នៅក្នុងបន្ទប់គេង តែដឹងអីថា  ភ្លាមៗនោះ សោកនាដកម្ម បានកើតមានឡើង ខណៈ ទារកតូចវ័យ ទើប ២ ឆ្នាំ យកកាំភ្លើងមែនទែន មកលេង រហូតដល់រាកៃ បាញ់ចំ បងស្រីរបស់ខ្លួន ចំដើមទ្រូង ធ្លាយចូលបេះដូង ។ បើទោះជាមានកិច្ចអន្តរាគមន៍ ប្រញាប់នាំនាង ទៅសង្រោះនៅ ឯមន្ទីរពេទ្យក្រុង ក៏ដោយចុះ ជាអកុសល មួយម៉ោង កន្លះក្រោយ គេបានស្លាប់បាត់បង់ជីវិតដដែល ៕

ប្រែសម្រួល ៖​កុសល
ប្រភព ៖ មីរ័រ


Tags: Viral video Liveleak Youtube Facebook Funny Video