ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំ Man United បានសម្រេចធ្វើសន្និសិទ្ធការសែត បង្ហាញពីការយកចិត្ដទុកដាក់ និង ដំណោះស្រាយសម្រាប់ខ្សែប្រយុទ្ធ monaco ដែលមានការធ្លាក់ចុះថ្វីជើងនៃការលេង ខណៈដែលផ្ទេរមកកាន់ Man United ក្នុងលក្ខខណ្ឌ ខ្ចីជើង ។
ខ្សែប្រយុទ្ធ ក្រុមជម្រើសជាតិ Colombia ឈ្មោះថា Radamel Falcao បានផ្ទេរជើងចូលមកកាន់ Man United កាលពីឆ្នាំ ២០១៤ ដោយក្នុងលក្ខខណ្ឌខ្ចីជើង ហើយសម្រេចជោគវាសឲ្យក្រុម បានត្រឹមតែ៤ គ្រាប់ក្នុងព្រឹត្ដិការណ៍ ២០ ប្រកួត។ Radamel Falcao គឺជាខ្សែប្រយុទ្ធដ៏ឆ្នើមមួយរូប ខណៈដែលកីឡាករឈរជើងក្នុងទឹកដីMonaco នៅឡើយ ដែលនោះជាហេតុធ្វើឲ្យ Man United ចាប់អារមុ្មណ៍ ហើយសម្រេចចេញ លិខិតព្រមព្រៀង ផ្ទេរកីឡាករក្នុងលក្ខខណ្ឌខ្ចីជើង ប៉ុន្ដែមិនដឹងជាមូលហេតុអ្វី ឲ្យបា្រកដនោះទេ កីឡាករចាប់ផ្ដើមប្រែប្រួលនៃការលេងទាំងស្រុងខណៈដែល ផ្លាស់ប្ដូរទឹកដី ។
ដោយមានការចាប់អារម្មណ៍ខ្ពស់ផងដែរ លោក van Gaal បានបំភ្លឺប្រាប់អ្នកសារព័ត៌មានថា គាត់កំពុងតែធ្វើការដោះស្រាយលើបញ្ហានេះ ដោយហេតុនៃការបញ្ជាក់ ដូចជាឧទាហរណ៍ អ្នកអាចលេងបានល្អក្នុងប្រទេស រឺ ទឹកដីខាងក្រៅ ប៉ុន្ដែអ្នកក៏អាចលេងខ្សោយផងដែរ ក្នុងទឹកដីរបស់អ្នកបច្ចុប្បន្ន នេះគឺជាការពិត ។ ហើយលើសពីនេះ ទៅទៀតគាត់បានបញ្ជាក់ទៀតផងដែរថា គាត់មិនបានសម្រេចដាក់ Radamel ចូលទៅក្នុងក្រុមក្លឹបយុវជននោះទេ ដែលនេះគឺជារឿងដែរ អាប់ឱនកេត្ដយសបំផុត ។ បើទោះជាគាត់មិនទាន់លេងបានល្អ ក៏ដោយ ប៉ុន្ដែតាមការសង្កេតមើលទៅ គាត់ក៏ប្រឹងប្រែងអស់ពីសមត្ថភាព របស់គាត់ដែរ ។
Van Gaal បានបន្ដទៀតថា Man United គឺជាក្លឹបធំ ពិតជាមិនដូចជាក្លឹបតូចៗដ៏ទៃទៀតឡើយ ដូច្នេះវាគឺជារឿងដែលពិបាក បំផុត សម្រាប់សាងគុណសម្បត្ដិ ។
គូសបញ្ជាក់ផងដែរថា Radamel Falcao ដោយសារតែជិតផុតកិច្ចកុងត្រា ទើប Man United មានការរញោរញ៉ើមនឹង អាកាត់សេចក្ដីឲ្យបានប្រាកដ ព្រោះការសម្រេចជាបន្ដក្រុម កំពុងស្ថិតក្នុងភាព ស្រពិចស្រពិលថាតើ ចូលក្នុងរដូវកាលក្រោយនេះ ក្រុមគួសម្រេចទិញផ្ដាច់ដោយបង្កើតកិច្ចកុងត្រាថ្មី រឺមួយក៏យ៉ាងណា ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី