នៅក្នុងថ្នាក់បង្រៀនក្មេងៗមួយ អ្នកគ្រូបានបង្រៀនសិស្សនូវអក្សរ ក ដោយអោយសិស្សសរសេរ ព្រមទាំងអានតាម គ្រប់ៗគ្នា
លុះស្អែកឡើង អ្នកគ្រូបានសរសេរអក្សរ ក យ៉ាងធំនៅលើក្តាខៀន រួចចាប់ផ្តើមសួរសិស្ស
អ្នកគ្រូ៖ កូនៗដឹងទេ អក្សរដែលអ្នកគ្រូ សរសេរនៅលើក្តាខៀនជាអក្សរអ្វី?
នៅពេលនោះ សិស្សក្នុងថ្នាក់ទាំងអស់ ស្ងាត់មាត់គ្រប់ៗគ្នា អ្នកគ្រូប្រែទឹកមុខយ៉ាងម៉ាំ ហើយចង្អុលទៅសិស្សម្នាក់ អោយក្រោកឈរឡើង ហើយគាត់ចង្អុលទៅលើអក្សរ នៅលើក្តាខៀន
អ្នកគ្រូ៖ ច្រូច តើអក្សរដែលអ្នកគ្រូ សរសេរនៅលើក្តាខៀនជាអក្សអ្វី?
ច្រូច៖ ច្រូចធ្វើភ្នែកឡីងឡ៉ង់
អ្នកគ្រូ៖ អ្នកគ្រូរឹតតែខឹង ខ្លាំងឡើង ព្រោះគាត់យល់ថាអក្សរនេះ គាត់ទើបតែបង្រៀនពីម្សិលមិញ ប៉ុន្តែគ្មានសិស្សណាម្នាក់ឆ្លើយរួចសោះ
គាត់ក៏សួរទៅ សិស្សម្នាក់ទៀត ដែលគាត់យល់ថា ជាសិស្សដែលឆ្លាតជាងគេ នៅក្នុងថ្នាក់រៀន
អ្នកគ្រូ៖ ប្រុញ តើអក្សរដែលអ្នកគ្រូ សរសេរនៅលើក្តាខៀនជាអក្សអ្វី?
ប្រុញ៖ ប្រុញឈទ្រឹង រួចធ្វើភ្នែកឡីងឡ៉ង់ ដូចច្រូចដែរ
អ្នកគ្រូ៖ ឃើញដូច្នេះ គាត់ក៏ប្រាប់ទៅសិស្សថា កូនៗមិនចាំទេ នេះគឺជាអក្សរ ក ដែលអ្នកគ្រូ បានបង្រៀនពីម្សិលមិញណា!
ប្រុញ៖ ប្រុញបើកភ្នែកធំៗ ហើយឩទានថា៖ ពុទ្ឋោ ក អីក៏ធំដល់ម្លឹង! អញបែកឯងតែមួយយប់សោះ ឯងធំដល់ម្លឹង!
អ្នកគ្រូ៖ !!!
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke