វ៉ាស៊ីនតោន៖ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយថា នៅថ្ងៃព្រហស្បតិ៍
ទី២៤ ខែមករា ឆ្នាំ២០១៣ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានសម្រេចដាក់ទណ្ឌកម្មទៅលើ អង្គ
ភាព និង បុគ្គលមួយចំនួន នៅប្រទេសកូរ៉េខាងជើង ដើម្បីឆ្លើយតបទៅនឹងដោះស្រាយ របស់
ក្រុមប្រឹក្សា សន្តិ សុខនៃអង្គការសហប្រជាជាតិ ដែលបានចេញឆ្លើយតបចំពោះការបាញ់ គ្រាប់
រ៉ុក្កែតបង្ហោះផ្កាយរណបរបស់រដ្ឋកុម្មុយនិស្តមួយនេះ កាលពីខែធ្នូ ឆ្នាំ ២០១២ នោះ។
សេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស អាមេរិក បានឲ្យដឹងថា “ដើម្បីប្រតិបត្តិតាមកតព្វ
កិច្ចរបស់យើងចំពោះ ដំណោះស្រាយក្រុមប្រឹក្សា សន្តិ សុខលេខ ២០៨៧ និង រារាំងការផលិត អាវុធប្រល័យលោកព្រមទាំងកម្មវិធីមីស៊ីលរយៈចម្ងាយឆ្ងាយរបស់កូរ៉េខាងជើងនោះ រដ្ឋាភិបាល
អាមេរិកបាន ធ្វើ ការកំណត់ទៅលើអង្គភាព និង បុគ្គលមួយចំនួន នៅប្រទេសនេះ ថា ជាប់ពាក់
ព័ន្ធផ្ទាល់ទៅនឹង សកម្មភាពនៃការរីកសាយនៅ កូរ៉េខាងជើងតែ ម្តង។”
ចំពោះ ស្ថាប័ន និង បុគ្គលមួយចំនួនដែលសេចក្តីថ្លែងការណ៍របស់អាមេរិកបានដាក់ទណ្ឌកម្ម
នោះមានដូចជា គណកម្មាធិការបច្ចេកវិទ្យាអវកាសកូរ៉េ (KCST), មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង
លោក ភែក ចំាងហូ, និង អ្នកគ្រប់គ្រងទូទៅនៃ ស្ថានីយ៍បាញល់បង្ហោះផ្កាយរណប សូហែ លោក
ចាំង ម្យ៉ុងជីន។
ដោយឡែកក្រសួងរតនាគារអាមេរិក ក៏បានប្រកាសនៅក្នុងគេហទំព័ររបស់ខ្លួននៅថ្ងៃ ព្រហស្បតិ៍
ដែរថា គេបានដាក់ទណ្ឌកម្មលើលោក រ៉ា គ្យ៉ុងស៊ូ តំណាងធនាគារ ហិរញ្ញវត្ថុ តាន់ជុន របស់កូរ៉េ
ខាងជើងនៅប្រទេសចិន និង លោក គីម ក្វាងអ៊ីល តំណាងរងនៃធនាគារ ដដែលខាងលើនៅទីក្រុង
ប៉េកាំងផងដែរ។ ជាពិសេស ប្រធានផ្នែកក្រុមហ៊ុន ពាណិជ្ជកម្ម អន្តរជាតិនៅហុងកុង ក៏ស្ថិតនៅក្នុង
បញ្ជីខ្មៅរបស់អាមេរិកដែរ។
ចំពោះទណ្ឌកម្មដែលដាក់ខាងលើនេះដែរ គឺមានន័យថា អង្គភាព និងបុគ្គលទាំងនោះ មិន ត្រូវបាន
អនុញ្ញាតឲ្យភ្ជាប់ ទំនាក់ទំនងណា មួយជាមួយ អាមេរិកនោះទេ ហើយនឹងត្រូវបង្ក ទ្រព្យសម្បត្តិរបស់
ពួកគេទាំងនោះ ក្រោមយុត្តាធិការរបស់របស់អាមេរិក៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល