CamNews

ព័ត៌មានអន្តរជាតិ 

អាមេរិក កូរ៉េខាងត្បូង ធ្វើសមយុទ្ធ យោធា ប្រចាំឆ្នាំរួមគ្នា (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស eur- onews ដែលទើបតែបានចេញផ្សាយ កាលពីពេលថ្មីៗនេះ អោយដឹងថា សហរដ្ឋអាមេរិក និង កូរ៉េ ខាងត្បូង បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នា ប្រចាំឆ្នាំ របស់ខ្លួន នៅជិត ឧបទ្វីប កូរ៉េ ។


បន្ថែមពីលើនេះ​ ប្រភពដដែល បន្ត អោយដឹងថា Key Resolve គឺជាសមយុទ្ធយោធា​ ផ្តើមជាសំ ខាន់ទៅលើ និតិវិធី នៃការបញ្ជា និង ការត្រួតពិនិត្យ ខណៈសមយុទ្ធយោធា Foal Eagle ជាសម យុទ្ធយោធា ផ្តោតជាសំខាន់ ទៅលើ វាលប្រយុទ្ធ​ ។

យ៉ាងណាមិញ បើយោងតាមសេចក្តីរាយការណ៍ សរបញ្ជាក់បន្ថែមអោយដឹងថា រដ្ឋាភិបាលក្រុង ព្យុងយ៉ាង ប្រទេស កូរ៉េខាងជើង បានហៅសមយុទ្ធយោធា រួមគ្នា ប្រចាំឆ្នាំលើកនេះ ថាជាសកម្ម ភាព លុកលុយ ស្របពេលដែលជាទូទៅ រដ្ឋាភិបាល ប្រទេស កុម្មុយនីស្តមួយនេះ តែងតែមានប្រ តិកម្មជាញឹកញាប់ ៕

ប្រែសម្រួល ៖​ កុសល
ប្រភព ៖ euronews


Tags: Int news Unt news Breaking news Seoul Korea North Korea South Korea