បន្ទាប់ពូ ប្រកាសថា ឈប់សំរាក ពីការងារ សិល្បៈមួយរយៈ ហើយចាប់ផ្តើម សប្បាយមួយឆ្អែត ហើយនោះថ្មីៗនេះ យើងបានលេច លឺដំណឹងថា តារាចំរៀង វ័យក្មេង Justin Bieber មួយរូបនេះ ចង់បោះទុន រកស៊ីបន្ថែម ចំណូលម្តង ។
បើតាមប្រភព ព័ត៌មានពី អ្នកជិតដិត របស់ Justin Bieber បានអោយដឹងថា តារាចំរៀង វ័យក្មេងនេះ ចង់បោះទុន រកស៊ី ទៅលើកែវស្នោរ មួយប្រភេទ ដែលគេហៅថា Styrofoam ។ Styrofoam ត្រូវបានគេ រកឃើញនិងផលិត ទៅជាកែវ នៅក្នុងកំឡុងឆ្នាំ ១៩៤០ ។ សព្វថ្ងៃកែវ Styrofoam ត្រូវបានក្លាយ ជា ឧបករណ៍ សំរាប់ដាក់ទឹក Sizzrup (គ្រឿងញៀនប្រភេទលាយ) ដ៏ពេញនិយម ទូទាំងសហរដ្ឋអាមេរិក ។ ដូចដែល យើងបានដឹងហើយថា Justin Bieber ក៏ជាអ្នក ដែលចូលចិត្ត លេងគ្រឿងញៀន Sizzrup នេះផងដែរ ដូចនេះហើយ ប្រហែលជា គេគិតថា វាអាចរកលុយបាន ច្រើនប្រសិនបើ មានឡូហ្កូ Brand របស់ Justin Bieber នៅលើកែវនោះ ។
Justin Bieber មិនមែនជា តារាទីមួយ ដែលបោះទុន លើកែវស្នោរ Styrofoam នោះតែ ពីមុនៗ មាន តារា Rap ដូចជា Rick Ross និង Soulja Boy ជាដើម ក៏បានធ្វើ កែវស្នោររនេះ ហើយដាក់ ឡូហ្កូ Brand ខ្លួនឯងផងដែរ ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ tmz