CamNews

កីឡាអន្តរជាតិ 

អ្នកលេងក្នុងទឹកដី អ៊ីតាលី juventus បំបាក់ជើងខ្លាំង ទឹកដីអេស្ប៉ាញ Real Madrid ត្រឹមពិន្ទុ 2-1

ព័ត៌មានកីឡា៖ អ្នកលេងជើងខ្លាំងក្នុងតំបន់ទឹកដី អ៊ីតាលី ត្រូវបានគេស្គាល់ថាក្រុម សេះបង្កង់​ Juventus បាន​ទម្លាក់ស្ដេចសរ Real Madrid ក្នុងជើងទី ១ វគ្គជម្រុះផ្ដាច់ព្រ័ត្រ ក្នុងទឹកដីរបស់ខ្លួនយ៉ាងស្អាត ត្រឹមពិន្ទុ​ ២-១ ។ 

ជើងទី ១​ វគ្គប្រកួតជម្រុះផ្ដាច់ព្រ័ត្រ Champions League ក្រុម Real Madrid ត្រូវធ្វើដំណើរទៅកាន់ ទឹកដី អ៊ីតាលី ប៉ះជាមួយ Juventus បានសម្រេចលទ្ធផលយ៉ាងជាក់ច្បាស់ ដោយក្រុមម្ចាស់ផ្ទះ ស៊ី ២-១ ក្រោម​បច្ចេកទេសនៃការរកគ្រាប់បាល់ដោយកីឡាករ Alvaro Morata នៅនាទីទី ៨ និងគ្រាប់ទី ២ ដោយកីឡាករ ​Carlos Tevez ដោយការស៊ុតបាល់ ប៉េណាំងទី នៅនាទីទី ៥៧។ រីឯក្រុមភ្ញៀវវិញ ក៏ឆ្លៀតឱកាសបានសម្រេច​ ១ គ្រាប់ផងដែរ ដោយកីឡាករ​ Cristaino Ronaldo នៅនាទីទី ២៧ ។ 

Juventus ក្រោយពីបានសម្រេចជោគជ័យជើងទី ១ ហើយនោះ នឹងត្រូវធ្វើដំណើរទៅកាន់ ទឹកដីអេស្ប៉ាញ​​វិញ ធ្វើជាភ្ញៀវរបស់ Real Madrid​ ជាមួយនឹងការនាំមុខ ១​ គ្រាប់លើក្រុមម្ចាស់ផ្ទះ។ ដូច្នោះ Juventus អាច​មានឱកាសអាចឈានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ច្រើន ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Real Madrid juventus