CamNews

តារា 

No More សារភាពថា អៀនខ្មាសខ្លាំងពេលថតរឿង «ព្រហ្មចារីយ៍»

ភ្នំពេញៈ តារាសម្តែងពន្លកថ្មី ដែលទើបតែចាប់អាជីពសម្តែង កញ្ញា អន រ៉ាស៊ីសុមេត្តា ហៅ No More បានបង្ហើបឲ្យដឹងថា ស្នាដៃសម្តែងដំបូង របស់នាងក្នុងរឿង “ព្រហ្មចារីយ៍” នោះ គឺមានឈុតឆាកសិចស៊ី និងត្រូវសម្តែង បង្ហាញកាយវិកាឱបរឹត ជាមួយតួប្រុស៣-៤នាក់ឯណោះ វាពិតជាអៀនខ្មាសខ្លាំងណាស់ សម្រាប់ការសម្តែងរឿងមួយនេះ ។

តារាស្រីវ័យក្មេងរូបស្រស់សោភា កញ្ញា No More បានបង្ហើបប្រាប់ឲ្យដឹងថា សម្រាប់ការសម្តែងរឿង «ព្រហ្មចារីយ៍» នេះគឺជាលើកទី១ហើយ ដែលនាងសម្តែង ព្រោះរឿងមួយនេះ បានបង្ហាញឈុតស្នេហារោលរាល ឱបរឹតបុរសៗមិនតិចទេ ។ ឈុតក្នុងការសម្តែងភាគច្រើន តម្រូវឲ្យអ្នកសម្តែងលេងឲ្យដូចរឿងមែនទែន ធ្វើឲ្យនាងមានការអៀនខ្មាសច្រើន ខ្លាំង។

កញ្ញា No More បានបង្ហើបឲ្យដឹងទៀតថា «រឿងនេះមានឈុតខ្លះ ខ្ញុំសម្តែងទៅមានអារម្មណ៍ថា រឹងខ្លួនខ្មាសអៀនខ្លាំងណាស់ ទម្រាំតែថតរឿងនេះចប់ គឺពិតវាពិបាកខ្លាំង ហើយអ្វីដែលខ្ញុំកាន់តែមានការខ្មាសអៀន និងត្រៀមចិត្តត្រៀម កាយថតរឿងបន្តនោះគឺរឿង “ព្រហ្មចារីយ៍” វគ្គទី២ បើតាមនាងខ្ញុំដឹងត្រួសៗ វគ្គ២គឺមាន ឈុតសាហាវជាងនេះទៀត ហើយត្រូវសម្តែង ជាមួយតួប្រុសដល់ ទៅបីបួនអ្នកឯណោះ ប៉ុន្តែជីវិតជាអ្នកសម្តែង គឺត្រូវតែធ្វើឲ្យដូចធាតុពិត…» ។

ជាការពិត សម្រាប់ស្ត្រីខ្មែរគ្រប់រូប ពិតជាមានអារម្មណ៍ថា ខ្មាសអៀនខ្លាំងណាស់ នៅពេលដែលត្រូវថតស្លៀកពាក់ បញ្ចេញសាច់លើក្រោម ឬក៏ឱបរឹត ជាមួយបុរសៗច្រើន ជាសាធារណៈ ។ តែដោយឡែក សម្រាប់ការសម្តែង ទោះជាមានអារម្មណ៍ ខ្មាសអៀនយ៉ាងណាក៏ដោយ ក៏សិល្បការិនីគ្រប់រូប ត្រូវតែខំប្រឹងសម្តែងឲ្យចប់ ដើម្បីតម្រូវចិត្តអ្នកទស្សនា ហើយនៅក្នុងការសម្តែងរឿង “ព្រហ្មចារីយ៍” នេះដែលបើតាមម្ចាស់សាម៉ីខ្លួននាង No More ក៏បានបង្ហើបឲ្យដឹងថា រឿងមួយនេះ ក៏មានអត្ថន័យអប់រំ ដល់យុវតីជំនាន់ក្រោយ ច្រើនផងដែរ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh