ចិន៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ
ថា បុរសម្នាក់ស្ទើរតែបាត់បង់ជីវិត ខណៈដែលក្បាលរបស់គាត់បានជាប់ជាមួយ នឹងកំណល់
រថទេះភ្លើង នៅឯក្រុងប៉េកាំង។
ប្រភពខាងលើបានអោយដឹងថា បុរសនេះគឺមានឈ្មោះថា លោក Han បានជាប់ក្បាលនៅ
ក្រោមកំណត់រថភ្លើងក្នុងស្ថានីយ៍ Sihui Metro Station ក្រុងប៉េកាំង។ ប្រភពដដែលបានអោយ
ដឹងថា គាត់បានជាប់ក្បាលអស់រយៈពេលប្រហែលជា ២២ នាទី តែត្រូវបានអ្នកធ្វើដំណើរ
ជួយង្រ្គោះអោយរស់រានមានជីវិត។
តាមការសន្និដ្ឋានរបស់ប៉ូលីស លោក Han បានជាប់ក្បាលបែបនេះ គឺប្រហែលមកពី គាត់
វិលមុខអោយដើរដួល។ ទោះបីជាយ៉ាងណាក៏ដោយ លោក Han ត្រូវបានគេបញ្ជូនទៅកាន់
មន្ទីរពេទ្យ ដើម្បីធ្វើការជួយសង្រ្គោះផងដែរ៕
ដោយ៖ រក្សា
ប្រភព៖ dailymail