ក្រុមតារាចម្រៀងស្រី T-ara បានចេញផ្សាយនូវ posters របស់វីដេអូចម្រៀង "Day
By Day" របស់ពួកគេចំនូន ២ ដែលវីដេអូចម្រៀងនេះ វានិងក្លាយជាចំណីអារម្មណ៏
មួយថ្មីសំរាប់ទស្សនិកជនទាំងអស់គ្នា។
Posters ទាំងពីរនេះ បានបង្ហាញអោយឃើញថា មានលក្ខណៈបែបវិទ្យាសាស្រ្ត ហើយ Trailer
វីដេអូចម្រៀងថ្មីរបស់ក្រុមនេះ ត្រូវបានអោយដឹងថា និងចេញផ្សាយនៅក្នុងថ្ងៃទី ២៨ ខែ មិថុនា
ខាងមុខនេះ។
បើតាមប្រភពពត៌មានបានអោយដឹងថា Trailer វីដេអូចម្រៀងនោះមានរយៈពលេជាង ៤០ វិនាទី
ដែលនៅក្នុងនោះនិងឆ្លុះបញ្ជាំងអោយឃើញពីការប្លែងរូប ក៏ដូចជាសមត្តភាពសំដែងរបស់ពួកគេ
ដល់ទៅ ១៨០ ដឺក្រេ ឯណោះ។
គួរបញ្ជាក់ផងដែរថា វីដេអូចម្រៀង “Day by Day” និងចេញផ្សាយជាផ្លូវការនៅថ្ងៃទី ៣ ខែ កក្កដា
ខាងមុខនេះ ក្រោយមកនិងមានព្រឹត្តិការណ៍មួយផ្សេងទៀត ខណៈពេលដែលក្រុមតារាចម្រៀង
ស្រី T-ara នេះ និងទៅបើកសម្ពោធជាផ្លូវការនូវកម្មវិធីរបស់ Fan ពួកគេដែលមានឈ្មោះថា
QUEEN’S នៅថ្ងៃទី ១៤ កក្កដា ខាងមុខនេះ៕