ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំក្រុម Arsenal ប្រតិកម្មនឹងពាក្យសម្ដីរបស់ លោក Jose Mourinho ដោយអះអាងថា គ្មានការគោរពគាត់អីសូម្បីបន្ដិច ខណៈដែលក្រុមទាំងពីកំពុងតែប្រឈមមុខដាក់គ្នាហើយសម្រេចពិន្ទុ ០ស្មើ។
លោក Arsene Wenger បានចោទប្រកាន់ថា ថ្នាក់ដឹកនាំក្រុម Chelsea ខ្វះការគោរពដល់គាត់ ក្នុងនាមជា ថ្នាកដឹកនាំជំនាន់ក្រោយ ។ ពាក្យសម្ដីដែលគាត់បានអះអាងឡើងបន្ថែមទៀតថា ក្នុងនាមជាថ្នាក់ដឹកនាំ រឿងដែលសំខាន់បំផុតគឺ ត្រូវចេះគោរពគ្នាទៅវិញទៅមក ហើយនឹងមនុស្សដទៃទៀតដែលនៅជុំវិញខ្លួន ។
បញ្ហាដែលបង្កឡើង លោក Jose Mourinho រងការប៉ះទង្គិចនឹង ពាក្យសម្ដីចំអកពីក្រុមអ្នកគាំទ្រក្រុម Arsenal ដោយលើកឡើងថា Chelsea គួរឲ្យធុញៗ ( Boring Chelsea ) ដែលពាក្យសម្ដីទាំងនេះ បានប៉ះពាល់ដល់ អារម្មណ៍លោក Mourinho ធ្វើឲ្យគាត់ធ្លោយពាក្យសម្ដីទៅវិញថា អ្នកដែលគួរឲ្យធុញទ្រាន់មិនមែនជាក្រុមគាត់នោះទេ គឺក្រុម Arsenal ដែលរង់ចាំជេាគជ័យអស់ ១០ ឆ្នាំមកហើយ នៅមិនទាន់បានទៀត ។
ប៉ុន្ដែទន្ទឹមនឹងការផ្ដោតសំខាន់ទៅលើមិត្ដភាពថ្នាក់ដឹកនាំ ដូចគ្នា លោក Mourinho ក៏សួរបកទៅវិញថា ចុះកាលដែល ប្រកួតកន្លងទៅ ក្នុងទឹកដី Stamford Bridge ហេតុអ្វីបានជាពេលនោះ លោក មករុញច្រានគាត់ស្ទើរតែដួលមួយជំហរ ហើយម្យ៉ាងទៀត មិនទទួលកិច្ចស្វាគមន៍ចាប់ដៃពីគាត់ទៀតនោះ ។ តើនេះសមជាការគោរពសិទ្ធគ្នាទៅវិញទៅមកដែរឬទេ ?
ដោយ៖ អឿ អ៊ុយ
ប្រភព៖ irishtimes