ភ្នំពេញ៖ នៅក្នុងឱកាសបុណ្យ Christmas ថ្ងៃនេះ គេសង្កេតឃើញថា វត្តមាន អ្នកសិល្បៈជាច្រើនដួង បានបង្ហាញរូបថត ផ្ទាល់ខ្លួនរបស់ពួកគេ ដោយមានការតុបតែងខ្លួន ស្លៀកពាក់ឈុតក្រហម-ស ពាក់មួកតាណូអ៊ែល អបអរឱកាសបុណ្យ Christmas យ៉ាងផុសផុល ពាសពេញបណ្តាញទំនាក់ទំនង សង្គម Facebook ។
បើទោះជាពិធីបុណ្យ Christmas គឺជាពិធីបុណ្យមួយ នៅលោកខាងលិចក៏ដោយ តែសម្រាប់ប្រទេសកម្ពុជា ជាពិសេសយុវវ័យ ក៏ដូចជាអ្នកសិល្បៈ តែងតែបង្ហាញវត្តមាន ចូលរួមអបអរ ជាមួយបុណ្យនេះជារៀងរាល់ឆ្នាំ ។ ជាក់ស្តែងនៅថ្ងៃបុណ្យ Christmas ឆ្នាំនេះ គេសង្កេតឃើញមានវត្តមាន សិល្បការិនីជាច្រើនដួង បានបង្ហោះរូបថត ព្រោងព្រាតបង្អួត Fan របស់ខ្លួន នៅលើបណ្តាញទំនាក់ទំនង សង្គម Facebook ដោយតែងខ្លួនស្លៀកពាក់ អបអរសាទរឱកាសបុណ្យ Christmas យ៉ាងស្រស់ស្អាត និងស្រស់សោភា ។
ចង់ដឹងថា មានតារាណាខ្លះ តែងខ្លួនស្រស់ស្អាត និងប្លែកជាងគេនោះ មានតែទស្សនាទាំងអស់គ្នា ៖
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល