បរទេស៖ សម្រាប់គំនិតចាប់ផ្ដើមដំណើរការបង្ហាញការផ្សាយនៅក្នុង កម្មវិធីទូរទស្សន៍ គឺមានតាំងពីឆ្នាំ១៩៨៤មកម្ល៉េះ ។ បច្ចុប្បន្ននេះ កម្មវិធីនៅក្នុងប៉ុស្តិ៍ទូរទស្សន៍កំពុងតែទទួល បានការពេញនិយមមើលយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋទូទាំងពិភពលោក ។ ហេតុដូចនេះ ទើបគេសង្កេតឃើញថា មានពិធីការិនីទូរទស្សន៍ជាច្រើន បានទទួលជោគជ័យនៅក្នុងអាជីពរបស់ពួកគេ ។ ខាងក្រោមនេះ ជាពិធីការិនីទូរទស្សន៍ទាំង១០ ដែលមានប្រាក់ច្រើនជាងគេបំផុត ក្នុងពិភពលោកក្នុងឆ្នាំ២០១៥នេះ ។
១. អ្នកស្រី Judge Judy
ត្រូវបានគេស្គាល់ថា ជាពិធីការិនីក្នុងកម្មវិធីទូរទស្សន៍ របស់សហរដ្ឋអាម៉េរិក ដែលស្ថិតនៅលេខរៀងទី១ ក្នុងចំណោមពិធីការិនីទូរទស្សន៍ ដែលមានជាងគេបំផុតក្នុងពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន ២០០ លានដុល្លារ ។
២. នាង Paris Hilton
ជាពិធីការិនីនៅក្នុងប៉ុស្តិ៍ទូរទស្សន៍ផ្ទាល់ខ្លួនមួយ និងក៏ជាតារាសម្ដែង តារាម៉ូដែល ព្រមទាំងជាតារាចម្រៀងជនជាតិអាម៉េរិកម្នាក់ ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ១០០លានដុល្លារ ។
៣. នាង Tyra Banks
ជាពិធីការិនីនៅក្នុងប៉ុស្តិ៍ទូរទស្សន៍ផ្ទាល់ខ្លួនមួយ និងក៏ជាផលិតករ អ្នកនិពន្ធ តារាសម្តែង ព្រមទាំងជាអតីតតារាម៉ូដែល របស់សហរដ្ឋអាម៉េរិកផងដែរ ។ បច្ចុប្បន្ននេះនាង Tyra Banks មានទ្រព្យសម្បត្តិសុទ្ធចំនួន ៩០លានដុល្លារអាម៉េរិក ។
៤. នាង Kim Kardashian
ជាពិធីការិនីនៅក្នុងប៉ុស្តិ៍ទូរទស្សន៍មួយ ដែលមានប្រព័ន្ធផ្សព្វផ្សាយសង្គមផ្ទាល់ខ្លួន និងក៏ជាតារាម៉ូដែលរបស់អាម៉េរិកផងដែរ ។ បច្ចុប្បន្ននេះ នាងមានទ្រព្យសម្បត្តិសុទ្ធចំនួន ៨៥លានដុល្លារ ។
៥. នាង Lisa Vanderpump
ជាអ្នកជំនួញជនជាតិអង់គ្លេស អ្នកនិពន្ធ តារាសម្តែង និងក៏ជាពិធីការិនីនៅក្នុងប៉ុស្តិ៍ទូរទស្សន៍ផ្ទាល់ខ្លួនមួយ ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ៦៥លានដុល្លារ ។
៦. នាង Bethenny Frankel
ជាពិធីការិនីនៅក្នុងប៉ុស្តិ៍ទូរទស្សន៍ផ្ទាល់ខ្លួនមួយ និងក៏ជាអ្នកជំនួញជនជាតិអាម៉េរិកម្នាក់ ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ២៥ លានដុល្លារ ។
៧. នាង Kourtney Kardashian
ជាតារាម៉ូដែលជនជាតិអាម៉េរិក និងក៏ជាពិធីការិនីនៅក្នុងប៉ុស្តិ៍ទូរទស្សន៍ផ្ទាល់ខ្លួនមួយ ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ២៥ លានដុល្លារ ។
៨. នាង Khloe Kardashian
មានទ្រព្យសម្បត្តិសុទ្ធចំនួន ២០លានដុល្លារ បានធ្វើឲ្យនាង Khloe Kardashian ស្ថិតនៅលេខរៀងទី៨ ក្នុងចំណោមពិធីការិនី ដែលមានជាងគេបំផុតក្នុងពិភពលោក ។
៩. នាង NeNe Leakes
ជាតារាសម្ដែង អ្នកនិពន្ធ ផលិតករ អ្នកច្នៃម៉ូដ និងជាពិធីការិនីនៅក្នុងប៉ុស្តិ៍ទូរទស្សន៍ផ្ទាល់ខ្លួនមួយ របស់សហរដ្ឋអាម៉េរិក ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ១២លានដុល្លារ ។
១០. នាង Nicole Polizzi
ត្រូវបានគេស្គាល់ថា ជាពិធីការិនីមួយរូប នៅក្នុងប្រទេសឈីលី ដែលមានប៉ុស្តិ៍ទូរទស្សន៍ផ្ទាល់ខ្លួន និងមានទ្រព្យសម្បត្តិសុទ្ធចំនួន ៥ លានដុល្លារ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល