CamNews

តារា 

ដួង ម៉ាណា ចុះ​បង្រៀន​ក្មេងៗ​ក្រីក្រ ក្នុង​ខេត្ត​តាកែវ ជា​មួយ​នឹង​ក្រុម​វេជ្ជបណ្ឌិត​មក​ពីUSA

តាកែវ៖ ខុសប្លែកពីសិល្បការិនីដទៃ ដែលតែងតែអួតគ្នា រឿងសម្រស់ លុយឡាន វីឡា អ្នកចិញ្ចឹម ឬពិធីខួបកំណើតធំៗជាដើម តារាសម្ដែង និងជាពិធីការិនី កញ្ញា ដួង ម៉ាណា ពិធីការិនី របស់ស្ថានីយទូរទស្សន៍ អប្សរា បានបង្អួតពីការចុះធ្វើ កម្មវិធីសប្បុរសធម៌ និងការចុះបង្រៀនក្មេងៗ តាមជនបទ និង ការបើកជាអាជីវកម្ម ធ្វើផ្ដៅ ដល់ស្ត្រីក្រីក្រ លំបាក តាមខេត្ត នៃទីជនបទនានាក្នុងប្រទេសកម្ពុជា។

កញ្ញា ដួង ម៉ាណា ត្រូវបានគេស្គាល់ តាមរយៈការក្លាយជាពិធីការិនីរបស់ស្ថានីយទូរទស្សន៍ ប៉ុស្ដិ៍លេខ៥ ដែលមានលោក ចា រិទ្ធី ជាអ្នកផ្ចុងផ្ដើម ក្រោយមកនាង ក៏បាត់ពីពិភពសិល្បៈ ប៉ុន្តែលោក ហ្វៃ សំអាង ក៏បានយកនាងឲ្យចូលសិល្បៈជាថ្មី ដែលអ្នកសិល្បៈស្និទ្ធស្នាលតែងតែ ហៅការនាំចូល សិល្បៈរបស់លោកហ្វៃ សំអាង ថា «ឥសីជប់ជីវិតសិល្បៈទី២ឲ្យនាង» ។ រូបសម្រស់ ដួង ម៉ាណា មិនសូវជាលេចធ្លោ ការនិយាយស្ដី ហាក់មានកម្រិត មិនសូវរលូនទេ តែនាងជានារី មានបេះដូងស្រស់ស្អាត ភាពសប្បុរស ធ្វើឲ្យនាង ក្លាយជាទេពធីតា ក្នុងបេះដូងក្មេងកំព្រា ។

ថ្មីៗនេះ ដួង ម៉ាណា បានសហការ ជាមួយវេជ្ជបណ្ឌិត មកពីសហរដ្ឋអាមេរិក រួមគ្នាធ្វើសកម្មភាពភាព មនុស្សធម៌ដោយចុះពិនិត្យជំងឺ ជូនប្រជាជន នៅតាមមូលដ្ឋាន ឆ្ងាយៗ និងក្រីក្រ ដោយក្រុមវេជ្ជបណ្ឌិត ចុះពិនិត្យជំងឺ ចំណែកនាង ជួយបង្រៀនក្មេងៗ ។

កញ្ញា ដួង ម៉ាណា បាននិយាយប្រាប់ LookingTODAY ថា «ក្នុងមួយឆ្នាំ ក្រុមវេជ្ជបណ្ឌិត មកពីសហរដ្ឋអាមេរិក បានចុះមកជួយប្រជាជនក្រីក្រយើង ដែលនៅឆ្ងាយពីក្រុង និងគ្មានថវិកាក្នុងការរកសេវាព្យាបាលនានា ចំណែកនាងយកឱកាសនេះ ចុះបង្រៀងក្មេងៗផងដែរ ព្រោះមិនងាយ មានឱកាសល្អបែបនេះទេណាស់»។

បច្ចុប្បន្ន មិនសូវជាមានសិល្បការិនីណាមួយ គិតគូរឿងសង្គមនោះទេ ម្នាក់ៗគិតតែមុខមាត់ នឹងភាពល្បីល្បាញ ដូចជាត្រូវបង្ហាញរបស់ល្អៗជាដើម ដើម្បីទាក់ទាញប្រជាប្រិយភាព គេមិនដឹងថា ដួង ម៉ាណា ធ្វើសកម្មភាពសប្បុរសធម៌ដើម្បីប្រជាប្រិយភាព ដែរឬយ៉ាងណា តែគេឃើញពីភាព ស្មោះត្រង់របស់នាង ចំពោះក្មេងៗច្រើនជាង កេរ្តិ៍ឈ្មោះ ៕



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh