ព័ត៌មានកីឡា៖ ប្រធានក្លឹប Real Madrid លោក Carlo Ancelotti ត្រូវបានទទួលការសម្រេចចិត្ដជាបន្ទាប់ដោយដកចេញពីតំណែង ក្រោយពីគ្រប់គ្រងបានតែ ២រដូវកាលហើយបរាជ័យរដូវកាលចុងក្រោយ។
យោងតាមការចុះផ្សាយពីគេហទំព័រ ប៊ីប៊ីស៊ី បានឲ្យដឹងថា គ្រូបង្វឹកជនជាតិអ៊ីតាលី វ័យ ៥៥ ប្រចាំនៅក្លឹបReal Madrid ឈ្មោះថា Carlo Ancelotti បានត្រូវក្រុមបណ្ដេញចេញពីតំណែង ក្រោយពីបេសកម្មការងារត្រូវបរាជ័យក្នុងរដូវកាលបច្ចុប្បន្ន ទាំងក្នុងនឹងក្រៅទឹកទឺកដី។
Real Madrid ស្ថិតក្នុងការគ្រប់គ្រងរបស់ Carlo Ancelotti នារដូវកាលទី២ នេះ ក្រុមបរាជ័យទាំងស្រុងទាំងChampion League ត្រូវបានផ្ដួលដោយក្រុមសេះបង្កង់ Juventus ក្នុងវគ្គជម្រុះផ្ដាច់ព្រ័ត្រ និង ពាន La Liga ត្រូវធ្លាក់ក្នុងកណ្ដាប់ដៃរបស់ Barcelona ក្រោមលទ្ធផលពិន្ទុលើស ២ ពិន្ទុ។
ទន្ទឹមគ្នានោះដែរ លោក Florentino Perez ដែលជាថ្នាក់ដឹកនាំកំពូលរបស់ ក្រុម បានមានប្រសាសន៍ក្នុងសន្និសិតការសែតថា សេចក្ដីសម្រេចចិត្ដដក Carlo Ancelotti ហើយត្រូវជ្រើសរើសអ្នកថ្មី មិនមែនជាការងាយស្រួលនោះទេ ប៉ុន្ដែទោះជាយ៉ាងណា គឺត្រូវតែធ្វើ ព្រោះ Real Madrid គឺជាក្រុមធំដែលមានតម្រូវការដឹកនាំខ្ពស់ មិនអាចប្រហែសបានឡើយ ។
Real Madrid បានផ្ដោតសំខាន់សម្លឹងមើលឃើញ ថ្នាក់ដឹកនាំថ្មីសម្រាប់រដូវកាលបន្ទាប់ហើយ គឺលោក Rafael Benitez ដែលជាអតីតថ្នាក់ដឹកនាំ Liverpool ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី