CamNews

កីឡាអន្តរជាតិ 

Cristiano Ronaldo ទទួ​បានជោគ​ជ័យ Uefa's Best Player ប្រចាំអឺរ៉ុប

ព័ត៌មានកីឡា៖​ Cristiano Ronaldo ដែលជាកីឡាករល្បីនៅ Real Madrid  ត្រូវបានក្រុមរបស់ខ្លួន​ប្រគល់ពាន​រង្វាន់ កីឡាករឆ្នើមប្រចាំអឺរ៉ុប ។ 


កីឡាករ Cristiano Ronaldo វ័យ ២៩ ឆ្នាំជនជាតិ ព័រទុយហ្គាល កំពុងទទួលបានប្រជាប្រិយ​ភាព​យ៉ាងខ្លាំង​ទាំង​​ក្នុងក្រុម​ និង​  ក្រៅក្រុម ស្របពេលកីឡាករទទួលបានរបាយការណ៍មួយដែលបង្ហាញថា Cristiano Ronaldo​ នេះ​បាន​បង្កើតឱកាសឲ្យខ្លួនឯង ស៊ុតបាល់បញ្ចូលទីចំនួន ១៧ គ្រាប់ក្នុងរដូវកាល  Champions League។មិនត្រឹមតែ​ប៉ុណ្ណោះ​ទេ​ទទឹម​នឹងទទួលបានការគាំទ្ររនេះ​ ភាព​ល្បី​​ល្បាញ​​នៃ​កីឡាករ ត្រូវ​បាន​គេ​ធ្វើ​ឡើង​​ឲ្យ​សាក​សមដោយ ការប្រគល់នូវពានរង្វាន់កីឡាករឆ្នើមប្រ​ចាំអឺរ៉ុប ដោយ​ឈាន​មុខ​កីឡាករ​​​ពីរ​រួប​​ប្រ​ចាំ​នៅ Bayurn Munich គឺកីឡាករ Manuel Neuer និង Arjen Robben។ 

ថ្លែង​ពីអារម្មណ៍ដ៏ត្រេកអរបំផុតរបស់ Cristiano Ronaldo បង្ហាញថា រូបគាត់ពិតជា​សប្បាយ​ចិត្ដ​ជា​ខ្លាំង​​ក្នុង​ ឱកាស​​មួយ​​នេះ​ ហើយក៏​សូម​អរគុណ​ចំពោះមិត្ដរួមក្រុមផងដែរ ប្រសិន​បើគ្មានពួកគេទេ គឺគាត់ក៏មិន​មាន​​ថ្ងៃនេះដែរ។ 







ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី 


Tags: Sport News Cristiano Ronaldo Real Madrid