ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស Happening ដែលទើប
តែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានអោយដឹងថា មាននារីអាថ៌កំបាំងម្នាក់ ត្រូវ
បានរកអោយឃើញថា បានប្រកាសក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មលើដើមទ្រូងដ៏ស៊ិចស៊ីរបស់
ខ្លួន។
គួរបញ្ជាក់ផងដែរថា ដំបូងឡើយនារីអាថ៌កំបាំងរូបនោះត្រូវបានរកអោយឃើញថាបានបង្ហោះ
រូបដើមទ្រូងរបស់ខ្លួន ចូលទៅក្នុងគេហទំព័រមួយ របស់សាធារណៈរដ្ឋឆែក មុននឹងនាងបាន
បង្ហោះរូបនោះចូលទៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកដោយបានបញ្ជាក់ថា រាល់អតិ
ថិជនទាំងអស់ អាចធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម ក៏ដូចជា ផលិតផលរបស់ខ្លួនបាននៅលើ
ដើមទ្រូងរបស់នាងដោយគ្រាន់តែចំណាយ £5 ក្នុងការចុះផ្សាយនៅលើដើមទ្រូងមួយចំហៀង
ហើយក៏មានការបញ្ជុះតម្លៃជាពិសេស បើធ្វើការចុះផ្សាយនៅលើដើមទ្រូងមួយគូរបស់នាង
នោះតម្លៃនៅត្រឹមតែ £9 តែប៉ុណ្ណោះ។
ប្រភពដដែលបន្ថែមថា បើលោកអ្នកចង់ផ្សព្វផ្សាយពាណិជ្ជកម្ម លើដើមទ្រូងនាងមែននោះ
លោកអ្នកគ្រាន់តែផ្ញើជាសារ ទៅនាងតែប៉ុណ្ណោះ លុះក្រោយមក នាងនឹងផ្ញើរូបមួយមកវិញ
ដោយសរសេរសារនោះនៅលើដើមទ្រូងរបស់នាង ដើម្បីធ្វើការផ្សាយពាណិជ្ជកម្ម៕